Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ដកូរ៉េព្រលះ គូទវីហ្គោ នៅលើស្ពាន ពុកយុករង ក្រឡាប់ផ្ងារជើង របួស៣នាក់ ស្ទះចរាចរ ជាងមួយ ម៉ោង

$
0
0

កំពង់ធំ ៖ រថយន្ដកូរ៉េ មួយគ្រឿង ដោយ បើកបរជ្រុលល្បឿន បានទៅព្រលះនឹងគូទ រថយន្ដវីហ្គោមួយទៀត នៅលើស្ពានពុកយុក បណ្ដាល ឱ្យមនុស្ស៣នាក់ រងរបួសធ្ងន់ស្រាល ហើយរថយន្ត ក្រឡាប់ផ្ងារជើង លើស្ពានតែម្តង ។ 

គ្រោះថ្នាក់ចរាចរ ដែលធ្វើឱ្យស្ទះអ្នកធ្វើ ដំណើរតាមផ្លូវជាតិលេខ៦ អស់រយៈពេល ជាងមួយម៉ោងនេះ បានកើតឡើងកាលពី វេលាម៉ោង ២និង៤០នាទីរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅកណ្ដាលស្ពាន ពុកយុក ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដ ម៉ាកកូរ៉េ ចំណុះ១,៥តោន ពណ៌ស ពាក់ស្លាក លេខកំពង់ធំ 2A-0942 ក្នុងទិសដៅ ពីជើង ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះដល់ ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្ដវីហ្គោ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A-3588 បណ្ដាលឱ្យ អ្នកបើករថយន្ដនិង អ្នកជិះរថយន្ដចំនួន៣នាក់រងរបួសស្រាល ហើយបង្កឱ្យកកស្ទះចរាចរអស់រយៈពេល ជាង១ម៉ោង ទំរាំសមត្ថកិច្ចស្ទូចយករថយន្ដ ទាំងពីរគ្រឿងខាងលើនេះ ទៅអធិការដ្ឋាន នគរបាលក្រុងស្ទឹងសែន ដើម្បីដោះស្រាយ បន្ដទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images