ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យផ្ញើព្រះរាជសារ អបអរសារទរ ជូនលោកប្រធានាធិបតី ម៉ាហ៊ីនដា រាចាប៉ាក់សា ក្នុងបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ នៃប្រទេសស្រីលង្កកា។
ព្រះរាជសារចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នំា២០១៣ បានឱ្យដឹងថា « តំណាងឲ្យប្រជារាស្រ្តកម្ពុជា និង ខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ទឹកព្រះទ័យស្វាគមន៍ដ៏មហាកក់ក្តៅ ព្រមទាំង ជូនពរផងដែរ ចំពោះលោកប្រធានាធិបតី ទទួលបាននូវ សុខភាពល្អប្រសើរ និង ជោគជ័យ ព្រមទាំង ដល់ប្រជាជនស្រីលង្កា ទាំងអស់ឲ្យ ទទួលបាននូវសុខសន្តិភាព និង វិបុលភាព ជានិច្ចនិរន្ត»។
ព្រះរាជា បានព្រះរាជបន្ទូលទៀតថា «ក្រោមមគ្គុទេសក៍ដឹកនាំរបស់លោកប្រធានាធិបតី ប្រទេសស្រីលង្កា នឹងមានការរីកចម្រើន លូតលាស់ថែមទៀត។ ព្រះរាជាណាចក្រកម្ពុជា ក៏រំពឹងផងដែរថា ចំណងទាក់ទងដ៏ ស្អិតរមួត រវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តរឹតបន្តឹងថែម ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី»៕