Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមនិស្សិតខ្មែរ បញ្ចប់ការសិក្សា នៅចិន ជប់លៀងបញ្ជាក់ ពីភាពជោគជ័យ

$
0
0

ភ្នំពេញ៖ ក្រុមនិស្សិតខ្មែរប្រមាណជិតមួយរយនាក់ កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅនេះ នាភោជ នីដ្ឋានដាមួ រាជធានីភ្នំពេញ បាននាំគ្នាប្រារព្ធកម្មវិធីជប់លៀងមួយ ដើម្បីបញ្ជាក់អំពីភាពជោគជ័យរបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសចិន នាពេលកន្លងមកនោះ។

បើយោងតាមការអះអាងរបស់និស្សិត ដែលបានចូលរួមនោះ បានឲ្យដឹងថា ការប្រារព្ធកម្មវិធីនេះឡើង ដើម្បី បញ្ជាក់អំពីភាពទំនាក់ទំនងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបាន កសាងយ៉ាងរឹងមាំ ដោយសមេ្តចព្រះមហាវីរៈក្សត្យ ព្រះបាទ នរោត្តម សីហមនុ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតនេះបន្ត។

លោក ទេស រុក្ខាផល ជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋ មន្រ្តី ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ ឈីងហួ (Tsinghua University) នាទីក្រុងប៉េកាំង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ប្រទេស កម្ពុជា និងប្រទេសចិន បានទំនាក់ទំនងការទូតស្ទើរគ្រប់វិស័យមានដូចជា ការអភិវឌ្ឍធនធានមនុស្ស ការវិនិយោ គ ពាណិជកម្មទ្វេភាគី និងជំនួយឥតសំណង កម្ចីសម្បទាន ក្នុងការកសាងហេដ្ឋារចនាសម្ព័នរូបវ័ន្ត ដូចជាផ្លូវថ្នល់ស្ពាន កំពង់ផែ ប្រព័ន្ធធារាសាស្រ្ត និងវារីអគ្គិសនីជាដើម ។

លោក ផល បានបន្តទៀតថា គិតត្រឹមឆ្នាំ២០១១ សាធារណៈរដ្ឋប្រជាមានិតចិនជាអ្នកវិនិយោគលំដាប់លេខ១ នៅប្រទេសកម្ពុជា ដែលទឹកប្រាក់សរុបចំនួន ៨,៨៦៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ។

កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកម្ពុជានាខែ មេសាឆ្នាំ២០១២កន្លងទៅ លោក ហ៊ូ ជិនតាវ ប្រធានាធិបតី សាធារណៈរដ្ឋប្រជាមានិតចិន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានឯក ភាពបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ លើគ្រប់វិស័យរវាងគ្នាបន្ថែមទៀត។

រីឯក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សវិញ ចាប់ពីឆ្នាំ១៩៩៨ ជារៀងរាល់ឆ្នាំ ចិន បានផ្តល់អាហារូបករណ៍ជាច្រើន ដល់និសិត្សកម្ពុជា ដើម្បីសិក្សាលើជំនាញជាច្រើន នៅប្រទេសចិន។ គិតត្រឹមឆ្នាំសិក្សាត្រឹមឆ្នាំសិក្សា២០១២-២០ ១៣ មាននិសិត្សកម្ពុជាចំនួន ប្រមាណ១៤០នាក់ បាននិងកំពុងសិក្សានៅទូទាំងប្រទេសចិន ហើយមាននិសិត្សកម្ពុជាចំនួន ៣០០នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រ បរិញ្ញប័ត្រជាន់ខ្ពស់ និងបណ្ឋិត ដោយជោគជ័យ (ពុំ គិតកម្មសិក្សាការី ដែលបណ្តុះបណ្តាលរយៈពេលខ្លី ) ។

សូមបញ្ជាក់ថា ក្រុមនិស្សិតខ្មែរដែលបានធ្វើការសិក្សានាប្រទេសចិននោះ គឺនៅសាកលវិទ្យាល័យឈីងហួ (Tsin ghua University) នាទីក្រុងប៉េកាំងហើយក្រុមហ៊ុនរដ្ឋ របស់ចិនជាច្រើនរូបសុទ្ធតែបានបញ្ចប់ការសិក្សានៅសក លវិទ្យាល័យនោះដែរមាន ដូចជា ប្រធានាធិបតី លោក ហ៊ូ ជីនតាវ ប្រធានសភាប្រជាជន លោក វូ ប៉ាងហ្គួ អតីត នាយករដ្ឋមន្រ្តី លោក ជូ យ៉ុងជី និង លោក ស៊ី ជីងភីង ប្រធានាធិបតីក្នុងពេលអនាគត់ ជាដើម ។

បើយោងតាមការអះអាងរបស់លោក ទេស រុក្ខាផលដដែលបានឲ្យដឹងថា កម្មវិធីជប់លៀងនេះ នឹងប្រារព្ធធ្វើជា រៀងរាល់ឆ្នាំបន្ទាប់ពីបងប្អូននិស្សិតត្រូវបានបញ្ចប់ និងកំពុងសិក្សានៅប្រទេសចិន ដើម្បីភ្ជាប់ទំនាក់ទំនងមិត្តភាព បណ្តាញការងារ សាមគ្គីភាព សហការរវាងគ្នា និងគ្នាផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>