Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បេឡារុស្ស នឹងបើករោងកច្រ ដំឡើងត្រាក់ទ័រ នៅកម្ពុជា ក្នុងឆ្នាំនេះ

$
0
0

ភ្នំពេញ៖ប្រទេសបេឡារុស្ស គ្រោងនឹងបើករោងចក្រដំឡើង ត្រាក់ទ័រនៅកម្ពុជា នៅចុងឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីផលិតត្រាក់ទ័រផ្គត់ផ្គង់ទីផ្សារកម្ពុជា និងទីផ្សារ បណ្តា ប្រទេសអាស៊ាន ប្រកួតប្រជែងនឹងត្រាក់ទ័រ របស់ប្រទេសចិន និងជប៉ុន។

គម្រោងបើករោងចក្រ ដំឡើងត្រាក់ទ័របេឡារុស្សនេះ បន្ទាប់រោងចក្រដំឡើងត្រាក់ទ័រ ទីក្រុងមីន របស់ប្រទេសបេឡារុស្ស និងក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ របស់កម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលអភិវឌ្ឍន៍ កសិកម្ម  ដែលជាកន្លែងតាំងលក់ត្រាក់ទ័របេឡារុស្ស និងបណ្តុះបណ្តាលបច្ចេកទេស ជុសជួល ត្រាក់ទ័របេឡារុស្ស ជាផ្លូវការកាលពី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតី ភាពប្រធានរដ្ឋសភាបេឡារុស្ស លោក Vladumir Andreichenko ។

ប្រធានក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ លោកស្រី អៀប គឹមតេង បានថ្លែងថា រោងចក្រផលិតត្រាក់ទ័រ ទីក្រុមមីន បានផ្តល់សិទ្ធិជាផ្លូវការ ឲ្យក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ ធ្វើជាអ្នកផ្គត់ផ្គង់ ស្របច្បាប់នូវត្រាក់ទ័រម៉ាក MTZ បេឡារុស្ស។

លោកស្រីបន្តថា «ការបើកសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍កសិកម្មបញ្ជាក់យ៉ាងច្បាស់ថា យើងបានទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលត្រាក់ទ័រពី ប្រទេសបេឡារុស្ស មកលក់នៅកម្ពុជា។ បន្ទាប់មកទៀត នៅចុងឆ្នាំ២០១៣នេះ យើងនឹងឈានដល់ការបើករោងចក្រ ដំឡើងត្រាក់ទ័របេឡារុស្ស។ ការដំឡើងនេះមិនមែនផ្គត់ផ្គង់ តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ពោលគឺផ្គត់ផ្គង់ទីផ្សារបណ្តា ប្រទេសអាស៊ានតែម្តង»។

ប្រធានរោងចក្រផលិត ត្រាក់ទ័រទីក្រុងមីនរបស់ ប្រទេសបេឡារុស្ស លោក Volchok Vladzimirបានថ្លែងថា «នេះជាការបើកសម្ពោធ នូវកន្លែងតាំងលក់ត្រាក់ទ័រ បេឡារុស្ស។ នៅទីនេះយើងធ្វើឲ្យដូច នៅរោចក្រក្នុងទីក្រុងមីនដែរ ដោយយើងនឹងបណ្តុះបណ្តាល បច្ចេកទេសប្រើប្រាស់ ជុសជួល ថែទាំ ឲ្យការប្រើប្រាស់ត្រាក់ទ័រ របស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងជឿជាក់ថា ត្រាក់ទ័ររបស់យើងទទួលបានជោគជ័យក្នុងទីផ្សារកម្ពុជា ពិសេសនៅពេលដែលយើង បើករោងចក្រនាពេលខាងមុខនេះ»។

ប្រធានរដ្ឋសភាបេឡារុស្ស លោក Vladumir Andreichenko បានថ្លែងផងដែរថា ត្រាក់ទ័ររបស់ប្រទេសខ្លួនមានគុណភាពខ្ពស់ ក្នុងការបម្រើការងារក្នុងវិស័យកសិកម្ម  ហើយបានដាក់លក់ នៅប្រទេសចំនួន១០០ ប្រទេសក្នុងពិភពលោក។ លោកជឿជាក់ថា ត្រាក់ទ័របេឡារុស្ស នឹងទទួលបានជោគជ័យ ដោយសារទទួលបានគាំទ្រ ពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា«ប្រទេសបេឡារុស្សនឹងចូលរួម សហការជាមួយដៃគូអ្នកផលិតត្រាក់ទ័រនៅកម្ពុជា ហើយយើងសង្ឃឹមថា ការងាររបស់យើងនឹងអភិវឌ្ឍន៍ ដោយសារ មានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបើករោងចក្រដំឡើងត្រាក់ទ័រនៅទីនេះ»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានថ្លែងនូវក្តីរីករាយ និងសារទចំពោះការបើកឲ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម និងគម្រោងបើករោងចក្រដំឡើងត្រាក់ទ័រ នៅកម្ពុជារបស់បេឡារុស្ស។ លោកក៏បានសំណូមពរ ឲ្យប្រទេសនេះ ជួយបណ្តុះបណ្តាលបច្ចេកទេស ដល់កម្ពុជា ដូចជាផ្តល់ជូននូវផលិតផល ប្រកបដោយគុណភាពល្អផងដែរ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>