Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ថៅកែរោងចក្រ K22លីប បញ្ឈប់កម្មករ ដោយមិនដឹង មូលហេតុ

$
0
0

កំពង់ស្ពឺ៖ ក្រុមកម្មករជាង ៩០នាក់ បម្រើការងារ នៅរោងចក្រដេរមួក ដែលមានផ្លាកយីហោ K22លីប មាន ទីតាំង ស្ថិតនៅភូមិរំដួល ឃុំសំបូរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើកូដកម្ម ដោសារថៅកែ បានបញ្ឈប់ កម្មករ១៤នាក់ដោយមិនដឹងមូលហេតុ។

លោក ឌុច ផល្លី ជាកម្មករម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្មករទើបតែផ្ទុះកូដកម្មនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះទេ ដោយសារតែរោងចក្រ បានបញ្ឈប់កម្មករ ជាបន្តបន្ទាប់ដោយមិនដឹង មានមូល ហេតុអ្វីឲ្យច្បាស់លាស់ ដែលគិតរហូតមកដល់ពេលនេះមានចំនួន១៤នាក់ហើយ។

លោកបញ្ជាក់ថា “ក្រុមហ៊ុនដកកម្មករដោយមិនដឹងមានមូលហេតុអ្វីទេ ការដកនេះចាប់តាំងពីថ្ងៃទី១៦មកម្ល៉េះ ហើយរដ្ឋបាលរោងចក្រ បានប្រាប់ថា ការដកនេះ ដោយសារគ្មានការងារធ្វើ ប៉ុន្តែនៅក្នុងផ្នែក នីមួយៗមាន ការងារច្រើនណាស់ដែលត្រូវធ្វើ ហើយខ្វះកម្មករធ្វើការថែមទៀតផង”។

លោកបន្តថា ក្រុមកម្មករទាំងអស់ ចង់ឲ្យរោងចក្ររៀបចំច្បាប់ការងារ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់កំណត់នៅ ក្នុងប្រទេសកម្ពុជា ជាពិសេសកុំឲ្យ ដក កម្មករចេញពីការងារដោយមិនដឹងមូលហេតុច្បាស់លាស់។

មន្រ្តីសហជីពសេរីកម្មករ លោក សយ ចន្ធូ បានឲ្យដឹងថា ភាគីរោងចក្រ បានបញ្ឈប់ការងារ របស់កម្មករចំនួន ១៤នាក់ហើយ ដោយពុំមាន ប្រាប់មូលហេតុឡើយ ហើយក្នុងអំឡុងពេលនៃការវ៉ារបស់ក្រុមកម្មករនេះ ពុំមាន ឃើញវត្តមានរបស់ភាគីរោងចក្រ ចេញមកដោះស្រាយ ជូនពួកកម្មករនោះទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles