Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផលិតផល ក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ នៅឆ្នាំ២០១៣ នឹងអាចកើនឡើង ១.០៨០ដុល្លារ

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ថា បើតាមការរំពឹងទុក ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់នៅឆ្នាំ២០១៣ នឹងអាចកើនឡើង១.០៨០ដុល្លារ ដែលខុសប្លែកពីឆ្នាំ២០០៨ មានត្រឹមតែ៧៦០ដុល្លារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍នៅក្នុងពិធីបើក សន្និសីទទស្សនវិស័យកម្ពុជា ឆ្នាំ ២០១៣ ភាពជាដៃគូវិទ្យាស្ថានបណ្ដុះបណ្ដាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ក្រោមមូលបទ “ធានាអនាគតកម្ពុជា ស្បៀង ថាមពល និងធនធានធម្មជាតិ” ថា ផលិតផលក្នុងស្រុក សរុប (ផសស) សម្រាប់មនុស្សម្នាក់បានកើនឡើងពី ៧៦០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០០៨ ដល់ប្រមាណជិត ១.០០០ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០១២ ហើយ រំពឹងថា នឹងអាចឡើងដល់ ១.០៨០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៣ ។

សម្តេចតេជោ បន្តថា អត្រានៃភាពក្រីក្របានធ្លាក់ចុះមកត្រឹម ២០ % នៅក្នុងឆ្នាំ ២០១២ ហើយរំពឹងថាអាចនឹងចុះមកត្រឹម ១៩% នៅឆ្នាំ ២០១៣ ដែលប្រការនេះបាន ញ៉ាំងឱ្យកម្ពុជាទទួល បានការវាយតម្លៃ ជាប្រទេសស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៥ ដែលទទួលបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយ និងជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ដែលនឹងអាចសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។ សម្តេចថា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី ១ នៅអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចបាននូវល្បឿន ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ។

នាយករដ្ឋមន្រ្តីសម្តេច តេជោ ហ៊ុន សែន បន្ថែមថា អតិផរណាត្រូវបានរក្សា ឱ្យស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ។ ជាក់ស្ដែង អត្រាអតិផណាមធ្យមបាន ធ្លាក់ចុះពី ១៩,៧% នៅក្នុងឆ្នាំ ២០០៨ នៅពេលដែលកម្ពុជា ទទួលរងវិបត្ដិកំណើនថ្លៃប្រេង និងម្ហូបអាហារ មកនៅទាបជាង ១% នៅក្នុងឆ្នាំ ២០០៩ និង កើនទ្បើង បន្ដិចដល់ ២,៥% ក្នុងឆ្នាំ ២០១២ ដែលជា កម្រិតមួយអាចគ្រប់គ្រងបាន និងមានលក្ខណៈល្អប្រសើរ សម្រាប់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ ជាពិសេសការរក្សាបាន លំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជន។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “អត្រាអតិផរណារំពឹងថា នឹងសម្រេចបានត្រឹម ៤% នៅក្នុងឆ្នាំ ២០១៣។ បដិវត្ដន៍ក្នុងវិស័យជលផល ដែលខ្ញុំបានដឹកនាំនៅក្នុង ក្របខ័ណ្ឌទូទាំងប្រទេស បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ តាំងពីឆ្នាំ ២០១១ ដល់ការកាត់បន្ថយ កម្រិតអតិផរណានៅកម្ពុជា” ។

សម្តេចតេជោ បានឲ្យដឹងទៀតថា ការកើនឡើងនៃវិនិយោគសាធារណៈ និង ឯកជន ការងើបឡើងវិញវិស័យឧស្សហកម្ម ជាពិសេសការនាំចេញសំលៀក បំពាក់ការបន្ដកំណើនដ៏រឹងមាំ នៃវិស័យសេវា ដែលភាគច្រើន ជាប់ទាក់ទងទៅ នឹងវិស័យទេសចរណ៍ វិស័យអចលនទ្រព្យ ជាមួយការរីកចម្រើនយ៉ាងខ្លាំ នៃវិស័យហិរញ្ញវត្ថុ និងដំណើរការល្អវិស័យឧស្សាហកម្ម និង កសិកម្ម ជាពិសេស ការផលិតនិងនាំចេញស្រូវ ដែលកត្តាទាំងអស់នេះ ជាមូលដ្ឋានទ្រទ្រង់នៃកំណើន សេដ្ឋកិច្ចនៃឆ្នាំ ២០១២ ។ ទស្សនវិស័យនៅពេលអនាគត សម្រាប់កម្ពុជាមានភាពវិជ្ជមាន សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើនច្រើនជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលមធ្យម ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>