Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មីយ៉ាន់ម៉ា និងអាមេរិក រួមគ្នាបន្តការ ពិនិត្យមើល ទិន្នផល អាភៀន នៅឆ្នាំនេះ

$
0
0

រ៉ង់ហ្គូន៖យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយផ្អែកតាម រយៈការចេញផ្សាយ ព័ត៌មានជាផ្លូវការ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មីយ៉ាន់ម៉ា និង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងមួយស្តី ពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារ ប្រឆាំងនិងសារធាតុ ថ្នាំញៀនណាកូទីន ចំពោះការពិនិត្យមើល ទិន្នផលអាភៀន ។

សារព័ត៌មានញ៉ូឡាយ៏ (New Light) ជាផ្លូវការ របស់មីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា កិច្ចព្រម ព្រៀងនោះ បានចុះហត្ថលេខាដោយលោក U Wunna Maung Lwin រដ្ឋមន្ត្រីបរទេសមីយ៉ាន់ម៉ា និងលោក Derek Mitchell ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅមីយ៉ាន់ម៉ា ដែលវាមានមូលដ្ឋានស្ថិតនៅក្នុងទីក្រុង Nay Pyi Taw។


ព្រមជាមួយគ្នានោះដែរ នៅក្នុងកិច្ចព្រមព្រៀងនោះ មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក នឹង រួមគ្នាបន្តអនុវត្តនូវ ការពិនិត្យមើលទិន្នផលអាភៀន នៅដើមឆ្នាំ២០១៣នេះ ហើយបង្កើតឲ្យមានឡើងវិញនូវបណ្តាញ នៃកិច្ច សហប្រតិបត្តិការស្តីពីវិបត្តិប្រឆាំងនិង សារធាតុថ្នាំញៀនណាកូទីន ស្របពេលដែលមានការអនុវត្តន៍ ច្បាប់ជាចំបងរបស់មីយ៉ាន់ម៉ា នៅក្នុងការដោះស្រាយចំពោះការផលិត និងជួញដូរអាភៀន ហើយ ប្រយុទ្ធប្រឆាំងចំពោះអំពើឧក្រិដ្ឋបទល្មើសព្រហ្មទណ្ឌ សាជីវកម្មឆ្លងដែន។

ម៉្យាងវិញទៀត មីយ៉ាន់ម៉ា និងសហរដ្ឋអាមេរិក បានរួមគ្នាធ្វើការឃ្លាំមើលទិន្នផលអាភៀនអស់ រយៈពេល១០លើករួចជាស្រេចមកហើយ តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការនោះ ត្រូវបានពន្យាពេលក្រោយពីឆ្នាំ២០០៤ មកម្ល៉េះ រហូតមកដល់ពេលនេះទើបកិច្ចសហប្រតិបត្តិការនោះ ត្រូវបានបន្តឲ្យមានការអនុវត្តឡើងវិញ។

សូមជម្រាបថា ព្រមជាមួយគ្នានេះដែរ មីយ៉ាន់ម៉ា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងនិង ថ្នាំញៀន នៅក្នុងឆ្នាំ២០១៣នេះ ស្ថិតនៅក្រោមការស៊ើបអង្កេតនូវផែនការ ការបំផ្លាញចោលថ្នាំញៀនឡើងវិញក្នុង រយៈពេល ១៥ឆ្នាំ ចាប់ពីឆ្នាំ (១៩៩៩ ដល់ ២០១៤) ដែលតាមការស៊ើបអង្កេតនោះដែរ បានពន្យារពេល បន្តពង្រីកក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត រហូតដល់ឆ្នាំ ២០១៩ ក្នុងគោលបំណង ដើម្បីសង្រ្គាមប្រឆាំង នឹងថ្នាំញៀនផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>