គែរ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ប្រជាជនអេហ្ស៊ីប រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាវ៉ា ប្រឆាំងរដ្ឋាភិបាល នៅទូទាំង ប្រទេសកាលពីថ្ងៃសុក្រ ម្សិល មិញនេះ ដោយពួកគេទាមទារឲ្យ មានការកែតម្រូវ រដ្ឋាភិបាល និង រំលាយចោលនូវ គណបក្ស ភាតរភាពម៉ូស្លីម របស់លោកប្រធានាធិបតី បច្ចុប្បន្ន ម៉ូហាម៉េដ ម៉ូស៊ី នោះ។ នេះបើតាមការដកស្រង់ ពីសារព័ត៌មាន រដ្ឋអេហ្ស៊ីប មេណា។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅ ខាងក្រៅវិមានប្រធានាធិបតីអេហ្ស៊ីប ដោយលើកបដា នឹង ស្រែកនូវពាក្យ ស្លោក មួយចំនួន ក្នុងន័យឲ្យលោកប្រធានាធិបតីលា លែងចេញពីតំណែងព្រម ទាំងយកបក្សពួក របស់លោកទៅជា មួយ ផង។ ជាងនេះទៅទៀត ពួកគេភាគច្រើន បានប្រមូល ផ្តុំគ្នានៅទីលាន តាហ៍រី កណ្តាលរដ្ឋធានីគែរ ដើម្បី ទាមទារ ឲ្យមានការ លែងចេញពីតំណែង របស់មេដឹកនាំកំពូលៗ ព្រមទាំងដោះលែង អ្នកទោស នយោបាយ ទៀតផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីការដួលរលំរបស់មេដឹកនាំកាន់អំណាចជាង ៣០ឆ្នាំនៅ អេហ្ស៊ីប លោក ហូស្នី មូបារ៉ាក់ នោះ ប្រទេសអេហ្ស៊ីបមិនទាន់មានស្ថិរភាពឲ្យបានពេញ បរិបូរណ៍ នោះទេ ក៏ព្រោះក្រុមប្រឆាំងតវ៉ា មួយ ចំនួនមានការមិន ពេញចិត្តជាខ្លាំងទៅនឹង រដ្ឋាភិបាលថ្មី ដែលរៀបចំឡើង ដោយក្រុមភាតរភាពម៉ូស្លីម ដោយក្រុម នេះត្រូវ បានគេអះអាង ថាជាសម្ព័ន្ធ ដែលសល់ពីរបបដឹកនាំ ចាស់របស់លោក មូបារ៉ាក់ ដែលផ្តាច់ការផងដែរ ៕