Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាជ្ញាធរ ស្រុកកំពង់រោទ៍ រងការចោទប្រកាន់ថា ជំរិតទារលុយ ពីកសិករដឹកស្រូវ លក់ឲ្យ ប្រទេសវៀតណាម

$
0
0

ស្វាយរៀង៖ ក្រុមប្រជាពលរដ្ឋ ដែលបានដឹកស្រូវយកទៅលក់ ឲ្យឈ្មួញវៀតណាម បាននាំគ្នារិះគន់ក្រុមអាជ្ញាធរ ស្រុកកំពង់រោទ៍ថា បានជំរិតយកប្រាក់ពីពួកគេ ខណៈដែលតម្លៃស្រូវ មានការចុះថោកជាងឆ្នាំមុន បណ្ដាលឲ្យជីវភាពពួកគាត់ កាន់តែធ្លាក់ចុះមួយកម្រិតទៀត។

ប្រជាពលរដ្ឋម្នាក់ ដែលបានដឹកស្រូវ យកទៅលក់ឲ្យឈ្មួញវៀតណាម នៅប្រឡាយទាហាន ដែលស្ថិតនៅក្នុងជាប់ព្រំដែន ប្រទេសវៀតណាម បានប្រាប់ឲ្យដឹងថា ក្នុងការដឹកជញ្ជូនស្រូវ ទៅលក់ឲ្យឈ្មួញវៀតណាម ឆ្លងកាត់ស្រុកកំពង់រោទ៍នេះ រូបគេបានបង់ប្រាក់ឲ្យភាស៊ីខេត្ត ភាស៊ីស្រុក និងនគបាលស្រុកកំពង់រោទ៍ផងដែរ។

លោករៀបរាប់ផលលំបាកថា «ខ្ញុំត្រូវចំណាយប្រាក់អស់ជាច្រើនសិបម៉ឺនដុង ក្នុងការបង់ឲ្យមន្រ្តីទាំងនោះ ដោយក្នុងនោះ គ្រាន់តែនគរបាលក្នុងមួយគោយន្ត គេយក ១០ម៉ឺនដុង»។

ដោយថ្លែងពីក្ដីកង្វល់ ចំពោះតម្លៃស្រូវ នៅក្នុងឆ្នាំនេះធ្លាក់ចុះហួស ពីការស្មាន ប្រជាកសិកររូបនេះត្អូញត្អែរ ពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រូសារគាត់ និងប្រជាពលរដ្ឋ មួយចំនួនទៀត ដែលនាំគ្នាធ្វើស្រែបង្វាស់មេឃ ថាកំពុងតែប្រឈមមុខបញ្ហាជាច្រើន នៅពេលខាងមុខជាក់ជាពុំខាន។

លោកថ្លែងថា «ក្នុងឆ្នាំនេះយើងប្រមូលផល បានតិចតួចណាស់។ មួយហិចតាយើងប្រមូលផលបានតែ ៣តោនទៅ៤តោនប៉ុណ្ណោះ ដូច្នោះវាមិនចំណេញអីទេ គឺវាគ្រប់ តែនឹងថ្លៃឲ្យជីនិងអ្នកខ្លះទៀត ខ្ចីបុលលុយធនាគារផងក៏មាន»។

ក្នុងចំណោមមន្រ្តី ដែលយកភាស៊ីពីក្រុមប្រជាពលរដ្ឋ ដឹកស្រូវលក់ឲ្យឈ្មួញវៀតណាមនោះ គឺគេសង្កេតឃើញមានមន្រ្តីម្នាក់ឈ្មោះ ឡៃ ពៅ ជាសមាជិកក្រុមប្រឹក្សា ស្រុកកំពង់រោទ៍ ដែលជាមេភាស៊ីប្រចាំស្រុក និងជាឈ្មួញដើរទិញស្រូវ យកទៅលក់បន្តឲ្យឈ្មួញវៀតណាម។

នៅថ្ងៃនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាចទាក់ទងសុំការបំភ្លឺ ពីលោក ឡៃ ពៅ បានទេ ជុំវិញការចោទប្រកាន់ របស់កសិករខាងលើ។

លោក ពេជ្រ សុវណ្ណ អភិបាលស្រុកកំពង់រោទ៍ បានស្នើឲ្យក្រុមអ្នកកាសែតប្រាប់ឈ្មោះមន្រ្តី ដែលបានយកលុយពីប្រជាកសិករដឹកស្រូវឆ្លង កាត់ស្រុកកំពង់រោទ៍ ងាយស្រួលលោកនឹងស្រាវជ្រាវរក «សូមកុំចេះតែឮព័ត៌មានគេថា សូមលោកស្រាវជ្រាវ ឲ្យបានច្បាស់លាស់ពីឈ្មោះមន្រ្តីទាំងនោះ ដែលយកលុយពីប្រជាពលរដ្ឋ ហើយចាំទាក់ទងមកប្រាប់ខ្ញុំ»។

លោកអភិបាលស្រុក ក៏បានច្រានចោលដែលថា មន្រ្តីនគរបាលស្រុកកំពង់រោទ៍ បានពាក់ព័ន្ធ ក្នុងការយកប្រាក់ពីប្រជាកសិករដឹកស្រូវ ហើយថាការបង់ប្រាក់ពី សំណាក់ ប្រជាកសិករគឺមានច្រើនយ៉ាងដូចជា បង់ប្រាក់ថ្លៃទូកជាដើម។

តម្លៃស្រូវនៅក្នុងឆ្នាំនេះ ក្រុមឈ្មួញវៀតណាម ដែលដើរទិញដល់ផ្ទះប្រជាកសិករទិញ ក្នុងមួយគីឡូក្រាមតែ ៨១០រៀលប៉ុណ្ណោះ ហើយប្រសិនបើប្រជាកសិករដឹកទៅ លក់ដល់ប្រឡាយទាហាន ជាប់នឹងព្រំដែនវៀតណាមនោះ គឺក្នុងមួយគីឡូកក្រាមតម្លៃ ៨៤០រៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន តម្លៃនេះគឺមានការថយចុះច្រើន ពោល ឆ្នាំមុនក្នុងមួយគីឡូក្រាម មានតម្លៃ ១ពាន់រៀល ក៏ប៉ុន្តែនៅឆ្នាំមុនមានការដើរ ទិញពីឈ្មួញខ្មែរមួយចំនួន ដែលវាធ្វើឲ្យមានការប្រកួតប្រជែង ខណៈដែលឆ្នាំនេះមានតែ ឈ្មួញវៀតណាមមួយគត់ ដែលដើរទិញស្រូវពីប្រជាកសិករ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles