អាប៊ូហ្សា៖យោងតាមទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដោយផ្អែកតាមរយៈ ឯកអគ្គរដ្ឋទូតគុយវ៉ែត ប្រចាំនៅនីហ្សេរីយ៉ា កាលពីថ្ងៃសៅរ៍ លោក Saad Al Asousi បានប្រាប់ឲ្យដឹងថា លោកបានជឿជាក់ ទៅលើការពង្រឹងទំនាក់ទំនង ពាណិជ្ជកម្មជាមួយនីហ្សេរីយ៉ា។ ហើយលោក បានបន្តទៀតថា ប្រទេសអាហ្វ្រិក ខាងលិចមួយនេះ គឺជាប្រទេសវិនិយោគមួយផងដែរ។
មន្ត្រីផ្លូវការ បានធ្វើការកត់សម្គាល់មុនប្រារព្ធទិវាបុណ្យឯករាជ្យលើកទី៥២ និងថ្ងៃរំដោះលោកទី២២ តាមរយៈប្រជាជនគុយវ៉ែតស្ថិតនៅទីក្រុងអាប៊ូហ្សាកាលពីថ្ងៃចន្ទ។ ហើយថ្ងៃ រំដោះនោះដែរ គឺត្រូវតែ រម្លឹកខួបថ្ងៃរំដោះរបស់ប្រទេសខ្លួន ពីការត្រួតត្រាដោយជនជាតិ អ៊ីរ៉ាក់នៅក្នុងឆ្នាំ១៩៩១។
លោកឯកអគ្គរដ្ឋទូតរូបនេះ ក៏បានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្ត ក្នុងការពង្រឹង និង ភ្ជាប់ ទំនាក់ទំនងឲ្យកាន់តែប្រសើរជាមួយនិងនីហ្សេរីយ៉ា។
ព្រមជាមួយគ្នានោះដែរ លោកបានបន្ថែមថា ប្រទេសទាំងពីរក៏បានចាប់ផ្តើមធ្វើការពិភាក្សាគ្នា ដែលវានឹង សម្លឹងឃើញនូវការមកបណ្តាក់ទុនជាច្រើនរបស់វិនិយោគិនកូវ៉ែត ដើម្បីមកបណ្តាក់ទុនប្រាក់ដ៏ច្រើនសន្ធឹក នៅក្នុងគ្រប់វិស័យមួយចំនួនយ៉ាងសំខាន់។
លោកនិយាយទៀតថា គុយវ៉េតបានទទួលនូវការគាំទ្រយ៉ាងក្រៃលែងពីនីហ្សេរីយ៉ា និង នេះដោយយោងទៅ តាមការធានារបស់លោក ហើយលោកបានត្រួសត្រាយផ្លូវសម្រាប់ការយល់ ដឹងនៃទំនាក់ទំនងការងារ គ្នា ទៅវិញទៅមករវាងប្រទេសទាំងពីរ ក្រៅពីនោះ លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ថា គោលដៅរបស់ពួក គាត់ គឺត្រូវតែបង្កើនទំនាក់ទំនងទ្វេភាគីថែមទៀត៕