យោងតាមការណែនាំ ពី លោកបណ្ឌិត ជាម យៀប ប្រធានក្រុមប្រតិកម្មរហ័ស ខេត្តព្រៃវែង និងជាប្រធាន ក្រុមការងារចុះជួយ ស្រុកពាមរក៏ពាមជរ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ ២០១៣ លោក សុខ ឥសាន អ្នកតំណាង រាស្រ្តមណ្ឌលព្រៃវែង និងជាអនុប្រធានក្រុមការងារ ចុះជួយស្រុកពាមរក៏ពាមជរ អមដំណើរដោយលោក ឈួន ឡេង សមាជិកព្រឹទ្ធសភា លោក ផង់ សារ៉េត សមាជិករដ្ឋសភាលោក ហង្ស ឆាំឆាន លោក លោក គឹម សន្តិភាព អនុប្រធាន ក្រុមការងារស្រុកពាមរក៏ពាមជរ ព្រមទាំងក្រុមការងារចុះជួយ ឃុំឫស្សីស្រុក ឃុំកំពង់ប្រាសាទ ឃុំអង្គអង្គ ឃុំក្រាំងតាយ៉ង ស្រុកពាមជរបានចូលរួម ពិធីជួបជុំសំណេះសំណាល ជាមួយ សមាជិក គណបក្ស ប្រជាជនកម្ពុជាមកពី៤ឃុំ ខាងលើ ជាង៣០០នាក់ ស្ថិតក្នុងវត្ត ឈើទាល ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
លោក សុខ ឥសាន បាន សំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលជាសកម្ម ជនបក្សដោយលើក ឡើងអំពីសភាពការនយោបាយនាពេលបច្ចុប្បន្ន និងការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក៏ដូច ជាគណបក្សប្រជាជនក្នុងការដឹកនាំប្រទេសកន្លងមកមានការរីកចម្រើនជារៀងរាល់ថ្ងៃ ។
ក្រៅពីការពន្យល់អំពីល្បិចបោកប្រាស់ សន្យាខ្យល់របស់គណបក្ស មួយចំនួននាពេលបច្ចុប្បន្ន នេះ លោកបានសង្កត់ធ្ងន់ទៅលើការ បំពុលព័ត៌មានរបស់បក្ស ខ្លះនាពេលបច្ចុប្បន្ន នេះដូច ជាចោទប្រកាន់មក លើថ្នាក់ដឹកនាំ គណបក្សប្រជាជនថាបក្ខពួកនិយមទាក់ ទង ទៅនឹងការបញ្ចូលស្រទាប់យុវជនបន្តវេន ដោយ លោក បានបញ្ជាក់យ៉ាងច្បាស់ថា បក្សប្រជា ជនជាគណបក្សកាន់អំណាច ដូចនេះអ្នកបន្តវេន គឺជាយុវ ជនគណបក្ស ប្រជាជនដែលមាន សមត្ថភាព និងសីលធម៌ល្អ មិនដូចការចោទរបស់បក្សខ្លះនោះឡើយ ហើយ ទង្វើ នេះជា គីង្គក់លក់ថ្នាំស្រែង ព្រោះក្នុងបក្សខ្លះប្រធានបក្ស បានយកប្រពន្ធខ្លួន កូនខ្លួនធ្វើជាតំណាង រាស្រ្ត ប្តីតំណាងរាស្រ្តប្រពន្ធតំណាងរាស្រ្ត តើនេះជាទង្វើបក្សពួកនិយមដែរឫទេ? ដូច្នេះ សូមឲ្យ សមាជិក បក្សទាំង អស់ត្រូវធ្វើការ វាយបកតបតទៅនឹងការឃោសនា បោកប្រាស់អកុសល របស់គណបក្សទាំងនោះ ជូន ប្រជាពលរដ្ឋក្នុងឃុំទាំង ៤ខាងលើឲ្យ បានយល់ច្បាស់ អំពីការឃោសនាអកុសលទាំងនេះ នឹងត្រូវប្រមូលការ ជឿជាក់ លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដោយធ្វើការបោះឆ្នោតជូន គណបក្សប្រជាជន ឲ្យទទួល បានជោគជ័យនាខែកក្កដាខាងមុខ ដើម្បីបន្តដឹកនាំប្រទេស កម្ពុជាឲ្យឆ្ពោះទៅ រកការរីកចម្រើនទៅមុខ ជាបន្តទៀត៕