ភ្នំពេញ ៖ រថយន្ដស៊េរី ទំនើបមួយគ្រឿង ត្រូវបានចោរប្លន់ កាលពីយប់មិញ ក្នុងទឹកដី ខណ្ឌឫស្សីកែវ ប៉ុន្ដែទំនងគេចខ្លួនមិនរួចពី កណ្ដាប់ដៃ សមត្ថកិច្ចក្រុមចោរទាំងនោះ បានប្លុងរថយន្ដចោល នៅខណ្ឌសែនសុខ។
យោងតាមសេចក្ដីរាយការណ៍ជាជំហានដំបូងពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមាន ករណីយករថយន្ដទៅ ប្លុងចោលនៅក្នុងទឹកដី ខណ្ឌសែនសុខនោះ និងករណីប្លន់រថយន្ដ លោកស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ និងលោកស្នងការរង ជួន ណារិន្ទ បានបញ្ជាឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតជា បន្ទាន់ ។
បើតាមសមត្ថកិច្ច ក្រោយពីមានករណី នេះភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ក៏ឃាត់មនុស្ស៤-៥នាក់ ប៉ុន្ដែជាជន សង្ស័យប៉ុណ្ណោះ ហើយបច្ចុប្បន្ន ស្ថិតក្រោមការសួរនាំបន្ដទៀត ពីសំណាក់ សមត្ថកិច្ច ។
ដើមអម្ពិល និងផ្សាយព័ត៌មានខាងលើនេះ លំអិតថែមទៀត នៅពេលសមត្ថកិច្ចបានប្រាប់ពីដំណើររឿង។