Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានាធិបតី ហ្វីលីពីន អំពាវនាវឲ្យក្រុម ឧទ្ទាមស៊ូលូ ប្រគល់ខ្លួន

$
0
0

ម៉ានីល៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០១៣ នេះថាលោក ប្រធានាធិបតី ហ្វីលីពីន ប៊ែនីកណូ អាគីណូ ទី៣ បានអំពាវនាវឲ្យ ក្រុមឧទ្ទាម ស៊ូលូ ស៊ុលតង់ ទាំងអស់ស្ថិត នៅតំបន់ ឡាហាដ ដាទូ ក្នុងរដ្ឋ សាបាហ៍ ប្រទេស ម៉ាឡេស៊ី ព្រមចុះចាញ់ និង ប្រគល់ខ្លួន ដោយគ្មានលក្ខខណ្ឌ ដើម្បីជៀសវាងការបាត់បង់ អាយុជីវិតមនុស្សបន្តទៀត។

លោក អាគីណូ បានចេញសេចក្តីអំពាវនាវនេះ បន្ទាប់ពីលោកបានបើកកិច្ចពិភាក្សាជាមួយនឹង សមាជិក គណៈរដ្ឋមន្ត្រីមួយចំនួន ព្រមទាំងមន្ត្រីផ្នែកសន្តិសុខផងដែរ ក្នុងវិមានប្រធានាធិបតី ម៉ាឡាកាណាំង។ កិច្ច ប្រជុំនេះបានធ្វើឡើងជាលើកទីពីរហើយចាប់តាំងពី ការប៉ះទង្គិចគ្នា ជាមួយពួកឧទ្ទាម សាបាហ៍ បានកើត ឡើងកាលពីថ្ងៃសុក្រ ម្សិលមិញនេះ។ លោក អាគីណូ បានលើកឡើងដូច្នេះថា “ប្រសិនបើអ្នកមាន ការឈឺ ចាប់ ចំពោះអ្វី ដែលអ្នកបានជ្រើសរើស ខុសកាលពីអតីតកាលនោះ អ្វីដែលគួរធ្វើ និង ជាការពិត សម្រាប់ អ្នកទាំងអស់គ្នានៅពេល នេះ គឺការចុះចាញ់ និង ប្រគល់ខ្លួន។”

លោកប្រធានាធិបតីបានបន្ថែមទៀតថា “ជូនចំពោះ អ្នកដែលមានឥទ្ធិពល និង សមត្ថភាព ក្នុងការ គ្រប់គ្រង នៅតំបន់ ឡាហាដ ដាទូ។ ខ្ញុំស្នើសុំទៅអ្នកឲ្យពិចារណាចំពោះសារនេះ ហើយត្រូវ ចុះចាញ់ឥឡូវ នេះ ដោយគ្មានលក្ខខណ្ឌ។”

គួរបញ្ជាក់ផងដែរថា ក្រុមគាំទ្រពួកសកម្មប្រយុទ្ធ ឬ ឧទ្ទាម ស៊ូលូ ស៊ុលតង់ ចាម៉ាឡាល់ ចំនួន ៣នាក់ បាន ស្លាប់នៅក្នុង ការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងរដ្ឋាភិបាលម៉ាឡេស៊ី។ ក្រុមជនខាង លើនេះ បានរត់គេចខ្លួន ទៅប្រទេសម៉ាឡេស៊ី ដើម្បី ធ្វើការអះអាងអំពីកម្មសិទ្ធិរបស់ខ្លួនទៅលើ ធនធានរ៉ែ នៅរដ្ឋសំបូរភោគទ្រព្យ ប្រេងរបស់ប្រទេសម៉ាឡេស៊ី ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>