Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យ បណ្តាស្ថានីយ៍ ទូរទស្សន៍ រៀបចំកម្មវិធី ប្រលងចម្រៀង បុរាណ

$
0
0

- ប្រទេសកម្ពុជា ពិបាកអត់មាន ណោតភ្លេងដូច បណ្តាប្រទេស ក្បែរខាង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេ ជោហ៊ុន សែន បានប្រកាសនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣នេះ ដោយស្នើឲ្យ បណ្តាលស្ថានីយ ទូរទស្សន៍នៅកម្ពុជាទាំងអស់ គួរតែបង្កើតកម្មវិធីប្រឡង ប្រណាំងចម្រៀងផ្នែក បុរាណដើម្បីលើកស្ទួយ ផ្នែកនេះឲ្យមានការរីកចំរើន។

សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងទិវាវប្បធម៌ នាសាលសន្និសីទ ចតុមុខ កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៣ថា ប្រសិនបើនៅតាមបណ្តាស្ថានីយទូរទស្សន៍ក្នុងកម្ពុជា អាចបង្កើតកម្មវិធីប្រឡងចម្រៀងផ្នែកបុរាណខ្លះវាជាការល្អប្រសើរ ព្រោះបច្ចុប្បន្ននេះ ការប្រឡងចម្រៀង ការប្រកួតប្រជែងសម្រស់និងមានកម្មវិធីជាច្រើនដែលបង្កើតឡើងសម្រាប់យុវវ័យគឺមានចំនួនច្រើនលើសលុប ដែលអាចគ្រប់ដណ្តប់លើវិស័យចម្រៀងផ្នែកបុរាណ។

សម្តេចបានបញ្ជាក់ថា “វាពេញនិយមកហើយ ខ្ញុំទទួលស្គាល់ថាវាពេញនិយមហើយ ដែលអស់លោក ប្រឡងបវកញ្ញា ស្រីស្អាត បុ្រសស្អាត និងបញ្ហាដទៃទៀត ក៏ប៉ុន្តែយើងជាជាតិសាសន៍មួយ ដែលចាំបាច់ត្រូវ មានមោទនភាព ដែលបង្កើតកម្មវិធីប្រឡងប្រជែងច្រើនណាស់នៅលើកញ្ចក់ទូរទស្សន៍ គួរតែបង្កើតកម្មវិធី ណាដែលអាចប្រើប្រាស់មួយម៉ោង ឬពីរម៉ោង ក្នុងមួយអាទិត្យដើម្បីប្រឡងប្រជែង ហើយចាំមួយឆ្នាំ ចាំឲ្យជាប់វាក៏មិនហួសពេលទេ”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ចំពោះបណ្តាក្រុមហ៊ុនដែលឧបត្ថម្ភនៅក្នុង កម្មវិធីផ្នែកសម័យត្រូវតែចូល រួមក្នុងការឧបត្ថម្ភលើការប្រឡងប្រណាំងចម្រៀងផ្នែកបុរាណដើម្បីឲ្យផ្នែកមួយនេះបានរីកចំរើនទៅមុខ។

សម្តេចបានបន្ថែមថា ផ្នែកចម្រៀងបុរាណទាំងនោះរួមមាន ចម្រៀងយីកេ បាសាក់ មហោរី កំណាព្យ ។

ប្រមុខរាជរដ្ឋាភិបាលបន្តទៀតថា ប្រទេសដទៃមាននោទភ្លេង ប៉ុន្តែប្រទេសកម្ពុជាអត់មាននោទភ្លេង ដូចជា តាខេ ចំប៉ី ទៅរក ណោតភ្លេងពីណាមកវិញ កត្តាទាំងនេះមិនមែនងាយស្រួលទេ គឺវាពិតជាលំបាកក្នុងស្តារឡើងវិញ វាពុំមែនជាបញ្ហាសាមញ្ញទេ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំប្រឹងប្រែង ជីកគាស់កាយឡើងវិញនូវ សិល្បះមួយដែលបានបាត់បងទៅហើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>