Quantcast
Viewing all articles
Browse latest Browse all 8042

ទៅទស្សនា ពិព័រណ៍រូបគំនូរ និងរូបថត អ្នកប្រដាល់ខ្មែរ នៅវិទ្យាស្ថាន បារំាង

ភ្នំពេញ៖  ពិព័រណ៍រូបគំនូរ និង រូតថតអ្នកប្រដាល់ខ្មែរ ត្រូវបានបើកសម្ភោធឲ្យសាធារណៈជន ចូលទស្សនា ចាប់ ពីថ្ងៃ ទី៧ ខែមីនា តទៅនៅវិទ្យាស្ថាន បារាំងនៅកម្ពុជា។ 

ពិព័រណ៍រូបគំនូរ ដែលដាក់ឈ្មោះថា «ស្រមើស្រមៃ» ជាស្នាដៃរបស់លោក លឹម កែវ ដែលជាអ្នកជំនាញ កាត់ដេរ ជាន់ខ្ពស់នៅ ទីក្រុងប៉ារីស ប្រទេសបារាំង និងធ្លាប់ទទួលពានរង្វាន់លេខ១ ពីការប្រកួតអន្តរជាតិ ខាងច្នៃម៉ូដពីរ ឆ្នាំម្តង នៅ ទីក្រុង សំាងតេជែន ប្រទេបារាំង។ នេះជាលើកទី១ ហើយដែល តាំងពិព័រណ៍រូបគំនូរ។

លោក លឹម កែវ និយាយថា«ពិព័រណ៍នេះ គឺជារបត់ពេលវាលាមួយ ដ៏សំខាន់នៅក្នុងជីវិត សិល្បៈរបស់ខ្ញុំ ពីព្រោះ វាជាពិព័រណ រូបគំនូរលើកទី១ របស់ខ្ញុំ។ ខ្ញុំមិនគិតខ្លួនឯងថា ជាជាងគំនូរទេ ខ្ញុំគ្រាន់តែគិតថា ខ្លួនខ្ញុំជាអ្នកច្នៃម៉ូដ ម្នាក់ ដែលកំពុងដក ពិសោធន៍ថ្មីមួយ សាកល្បងបញ្ចេញ គំនិតតាបបែបថ្មី និងបច្ចេកទេសថ្មី»។

លោកបន្តថា«ខ្ញុំប្រើផ្ទាំងគំនូរដើម្បី ផ្តិតចេញនូវក្រីស្រម៉ៃ របស់ខ្ញុំសំដែងឲ្យឃើញ តាមធម្មជាតិ តាមចំណង់ ដោយ សេរី មិនបាច់ត្រៀមទុកមុន មានពណ៌ និងសង្វាក់លាយឡំគ្នា រំលេចចេញ នូវក្តីស្រម៉ៃរបស់ខ្ញុំ។ ខ្ញុំមិន មែនចង់បង្ហាញ សោភ័ណភាពនោះទេ ខ្ញុំគ្រាន់តែចង់បង្ហាញ គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ តាមបែបធម្មជាតិ បង្ហាញនូវ អ្វីដែល នៅជុំវិញខ្លួន ខ្ញុំប៉ុណ្ណោះ ជាពិសេសគឺទេសភាព»។

ដោយឡែកសម្រាប់ពិព័រណ៍រូបថត «អ្នកប្រដាល់ខ្មែរ» វិញក៏មិនអត់ប៉ុន្មានដែរ គឺមានមនុស្សយ៉ាងច្រើន ចាប់ អារម្មណ៍នឹងចូលទស្សនា។ «អ្នកប្រដាល់ខ្មែរ» គឺជាស៊េរីរូបអ្នកប្រដាល់២រូប ពីអាយុ ៧ទៅដល់ ៣៥ឆ្នាំ ដែល គេថតបន្ទាប់ពីកីឡាករទាំងនេះបានប្រដាល់ចប់តែប៉ុន្មាននាទី ប៉ុណ្ណោះ ដែលជាស្មាដៃថតរូបដោយ លោក អង់ទ័ន រ៉ាអាប់ ជាងថតរូបជនជាតិបារាំង ដែលបច្ចុប្បន្នលោកប្រចាំការនៅភ្នំពេញ។

លោក អង់ទ័ន រ៉ាអាប៉ បាននិយាយថា « នៅពេលចុះចេញ ពីសង្វៀនមក ពួកគេ(កីឡាករប្រដាល់) បានខិតខំ ប្រមូល កម្លាំង ដែលនៅសេសសល់ ចុងក្រោយមកឈរ នៅពីមុខម៉ាស៊ីនថត របស់ខ្ញុំ។ ខ្ញុំចង់ថតយករូប នៅ ពេលនោះ ព្រោះជា ពេលដែលយើង នៅឃើញមានសម្ភាធប្រដាល់ លាយឡំនឹងសភាព អស់កម្លំាងនៅឡើយ»។

លោកបន្តថា « ចំណាប់អារម្មណ៍ របស់ខ្ញុំទៅលើ គុនខ្មែរ ឬប្រដាល់ខ្មែរ បានចាប់ផ្តើម នៅឆ្នាំ២០០៧ ពេលដែល ខ្ញុំទៅលេង ស្រុកខ្មែរលើកដំបូង។ ខ្ញុំចាប់អារម្មណ៍ខ្លាំង ទៅលើការប្តេជ្ញា របស់អ្នកប្រដាល់ ទាំងនេះ ទៅលើការ គោរព ប្រពៃណីប្រដាល់ និងការគោរពដៃគូ ប្រយុទ្ធរបស់ខ្លួន ទៅវិញទៅមក»។

គួរបញ្ជាក់ថា ស្នាដៃថតរូបរបស់ លោក អង់ទ័ន រ៉ាអាប៉ ត្រូវបានបោះផ្សាយ នៅក្នុងទស្សនាវដ្ដី បារាំងជាច្រើន និងជា ពិសេសនៅក្នុង កាសែតប្រចាំ ថ្ងៃឈ្មោះ ឡឺម៉ុងដ៍ រួមទាំងធ្លាប់បានដាក់តាំង ក្នុងពិព័រណ៍ផ្សេងៗ ជាច្រើន នៅទី ក្រុងប៉ារីស ៕

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Photo by DAP-NEWS

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today

Image may be NSFW.
Clik here to view.
Looking Today


Viewing all articles
Browse latest Browse all 8042

Trending Articles