កណ្ដាល ៖ ផ្ទះប្រជាពលរដ្ឋ ធ្វើពីឈើ ប្រកស្លឹក ដែលសង់ជាប់ៗគ្នា បាននឹងកំពុង រងការឆាបឆេះ តាំងពីវេលាម៉ោង២និង១០ នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣នេះ ស្ថិតនៅភូមិលេខ៣ ឃុំប្រសាទ ស្រុកស្អាង ខេត្ដកណ្ដាល ខណៈដែលកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងនាំគ្នា ជួយអន្ដរាគមន៍ ។
អធិការនគរបាលស្រុកស្អាង លោកសេង សុជាតិ បានឱ្យដឹងថា គិតត្រឹមវេលាម៉ោង២ និង៣៤នាទីរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៣ ផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ត្រូវបានភ្លើងឆេះទាំងស្រុង ខណៈដែលផ្ទះផ្សេងទៀតធ្វើពីឈើប្រក់ស្លឹក សង់ជាប់ៗគ្នា កំពុងរងការឆាបឆេះ។
លោកសេង សុជាតិ បានបន្ដថា កម្លាំង សមត្ថកិច្ចរបស់លោក រួមជាមួយចលនាប្រជាជន កំពុងតម៉ាស៊ីន ជួយបូមទឹកពន្លត់អគ្គិភ័យខាងលើ ។
យ៉ាងណាក៏ដោយមិនទាន់ដឹងមូលហេតុ ្វពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យខាងលើ នេះនៅឡើយទេ ។