Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស សម្តែងនូវការ សោកស្តាយ និងក្រៀមក្រំ ជាពន់ពេក ចំពោះការបាត់បង់ ព្រះវររាជ បិតាជាតិខ្មែរ

$
0
0

ភ្នំពេញៈ នៅថ្ងៃទី១៥ រោច ភទ្របទពុទ្ធសករាជ ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នេះ ប្រជាពលរដ្ឋ ខ្មែរទូទាំងប្រទេស ទាំងក្មេង ទាំងចាស់ មិនថាប្រជាពលរដ្ឋក្នុងសម័យសង្គមរាស្រ្តនិយម ក៏ដូចជាក្នុង សម័យបច្ចុប្បន្ន បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងឥតឧបមា ចំពោះ ការបាត់បង់ដ៏ធំធេង នូវព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិខ្មែរ សម្តេចឳ សម្តេចតា សម្តេចតាទួត សម្តេចព្រះ នរោត្តម សីហនុ។

នៅថ្ងៃដ៏សែនវិប្បយោគសម្រាប់ប្រជានុរាស្រ្តខ្មែរនេះ នៅតាមក្រសួងមន្ទីរនានា ក៏ដូចជានៅតាមគេហដ្ឋាន មួយចំនួន បើទោះជាត្រូវចំថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏គេសង្កេតឃើញមានការបង្ហូតទង់ជាតិនៅត្រឹមពាក់កណ្តាលដង ដើម្បីបង្ហាញនូវមរណ ទុក្ខយ៉ាងក្រៀមក្រំ ។

មិនថាលោកយាយលោកតា ដែលគេដឹងថា ជាអ្នកស្រឡាញ់ដ៏ជាប់ចិត្តចំពោះព្រះមហាវីរក្សត្រ ប្រកប ដោយការអភិវឌ្ឍនៅសម័យសង្គមរាស្រ្តនិយម សូម្បីតែប្រជានុរាស្រ្តរបស់ព្រះអង្គ ដែលជាក្មេងសម័យ បច្ចុប្បន្ននេះក្តី ក៏បានសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការបាត់បង់អតីតព្រះមហាវីរក្សត្រ ដែលប្រកបដោយទសពិធរាជធម៌ ព្រះអង្គបានចំណាយអស់កម្លាំងកាយពល ដើម្បីកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន ជាពិសេសចំពោះព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣)។

នៅតាមបណ្តាញទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាព និងពេញ និយមក្នុង សង្គមខ្មែរ នា ពេលបច្ចុប្បន្ន ហ្វេសប៊ុក (Facebook) គេសង្កេតឃើញស្ទើរតែគ្រប់គ្នា បានផ្លាស់ ប្តូរ នូវ ប្រូហ្វាល របស់ខ្លួន និងសរសេរនៅលើស្តេត ធើសរបស់ខ្លួន សម្តែងនូវព្រះរាជមរណទុក្ខយ៉ាងក្រោមក្រំ។

លោក ខាន់ ចាន់សុផល នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនបានសម្តែងនូវអារម្មណ៍មរណទុក្ខថា «ក្នុងនាមខ្ញុំ ជាជាតិខ្មែរ ឈាមជ័រជាខ្មែរ ថ្ងៃនេះ ខ្ញុំសូមសំដែងនៅមរណទុក្ខ ដ៏ក្រៀមក្រំ និងស្វាមីភ័ក្តិ ជូនចំពោះ សម្តេចវររាជបិតាជាតិខ្មែរយើង» ។

លោកក៏បានបញ្ចេញនូវទស្សនៈរបស់ខ្លួនទៀតថា «ដូច្នេះហ្វេសប៊ុកថ្ងៃនេះ រាប់លាននាក់ នឹងប្តូរប្រូហ្វាល កាន់ទុក្ខរបស់ខ្លួនចំនួន ៧ថ្ងៃ ដើម្បីជាកិច្ចតបស្នងដឹងគុណ កតាញូ ដឹងគុណយ៉ាងជ្រាលជ្រៅជូន ព្រះវរ រាជបិតា នៃយើង»។

ចំណែកលោក Heng Sour នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រៅពីការចូលរួមមរណទុក្ខ លោកបានលើក ឡើងជាទស្សនៈផ្ទាល់ខ្លួនថា គ្រប់ប៉ុស្តិ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា គួរតែចាក់ ផ្សាយនូវការកាន់មរណទុក្ខ ចំពោះការបាត់បង់ព្រះមហាវីរក្សត្រកម្ពុជា។

លោក Michael Rothy បានសរសេនៅហ្វេសប៊ុករបស់ខ្លួនថា «សូមឲ្យព្រះវិញ្ញាណក្ខន្ធសម្តេចឪព្រះបិតា ស្នេហាជាតិបានសោយសុខក្នុងគតិភព ។ ប្រជាជាតិខ្មែរទាំងមូលនឹងចងចាំនូវវីរភាពរបស់ព្រះអង្គជា រៀងដរាប»។

តារាចម្រៀង សុគន្ធ នីសា បានសម្តែងនូវអារម្មណ៍ក្រៀមក្រំរបស់ខ្លួនថា « ក្នុងនាមនាងខ្ញុំជាសិល្បៈកា រិនី និងជាកុលធីតាខ្មែរមួយរូបមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះមហាមរណទុក្ខនេះ»។

លោកយាយ រស់ សាខេន វ័យ ៨០ឆ្នាំ បានសម្តែងនូវអារម្មណ៍សោកស្តាយរបស់ខ្លួន តាមមជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា គាត់ពិជាតក្រៀមក្រំជាខ្លាំង ពេលទទួលបានដំណឹងដ៏សោកសៅនេះ។ លោកយាយបានបន្តថា ព្រះមហាវីរក្សត្រខ្មែរនៅសម័យសង្គមរាស្រ្តនិយម ព្រះអង្គបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការ រីកចម្រើនជឿនលឿនជាខ្លាំង មិនចាញ់ប្រទេសជិតខាងនោះទេ។ លោយយាយក៏បានថ្វាយព្រះពរ ឲ្យព្រះ មហាវីរក្សត្រទៅសោយសុខក្នុងព្រះរាជសុគតិភព។

ក្រៅពីទស្សន ដែលបានរៀបរាប់ខាងលើនេះ នៅមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ នៅមានការ ទស្សនៈ និងអារម្មណ៍សោកស្តាយផ្សេងៗគ្នា ចំពោះមរណភាពរបស់ព្រះមហាវររាជបិតាជាតិខ្មែរ។

សូមបញ្ជាក់ថា ព្រះមហាវីរក្សត្រខ្មែរ ព្រះបាទ សម្តេច នរោត្តម សីហនុ បានសោយទីវង្គត់នៅវេលាម៉ោង ជិត ២៖០០ទៀបភ្លឺ ថ្ងៃចន្ទ ១៥ រោច ខែភ្របទ ព.ស ២៥៥៦ ត្រូវនឹងថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ នាទីក្រុងប៉េកាំង ដោយព្រះរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។

ព្រះរាជសារចុងក្រោយរបស់ព្រះអង្គមាន៣ចំណុច ដូចខាងក្រោម៖

១. ព្រះអង្គបញ្ជាក់លុបចោល ព្រះរាជបណ្តាំមុនៗ ដែលព្រះអង្គធ្លាប់មានព្រះរាជបន្ទូលថា មិនឲ្យគេបូជាព្រះសពរបស់ព្រះអង្គ។

២. នៅពេលដែលព្រះអង្គសោយទីវង្គត ព្រះអង្គផ្តាំឲ្យមានការរៀបចំពិធីបូជាព្រះសពរបស់ព្រះអង្គនៅលើវាលមេរុ ទៅតាមប្រពៃណីសាសនាខ្មែរ។

៣. មួយថ្ងៃបន្ទាប់ពីពិធីបូជាព្រះសព សម្តេចឪនរោត្តម សីហនុបានមានព្រះរាជបន្ទូលឲ្យដឹងថា អដ្ឋិធាតុរបស់ព្រះអង្គនឹងត្រូវលាងសម្អាតហើយដាក់នៅក្នុងកោដ្ឋមួយ ជាកោដ្ឋធ្វើអំពីមាសក៏បាន ឬកោដ្ឋធម្មតាក៏បាន។ កោដ្ឋនោះត្រូវយកទៅតម្កល់នៅក្នុងចេតិយគន្ធបុប្ជា នៅក្នុងព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង។

សម្តេចឪនរោត្តម សីហនុក៏បានមានព្រះរាជឱង្កាបញ្ជាក់ផងដែរថា នៅពេលដែលសម្តេចម៉ែសោយទិវង្គតព្រះអង្គសូម ឲ្យគេរៀបចំធ្វើដូចគ្នាដូចករណីរបស់ព្រះអង្គដែរ៕

 

Photo by DAP-NEWS

Photo by DAP-NEWS

 Photo by DAP-NEWS

Photo by DAP-NEWS

{youtube}GeWnPFMuI74|400|300|{/youtube}


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>