ភ្នំពេញៈ ព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី អមដំណើរដោយ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ២០១២ នេះ បានយាងចាកចេញពីភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ដើម្បីដង្ហែព្រះសព សម្តេចព្រះ នរោត្តម សីហនុ មកកាន់ភ្នំពេញវិញ។
ព្រះមហាក្សត្រកម្ពុជា និងថ្នាក់ដឹកនាំជាតិសំខាន់ឯទៀត បានយាង និងធ្វើដំណើរតាមក្រុមហ៊ុនអាកាស ចរណ៍អង្គរ នៃកម្ពុជា ជាមួយនឹងរថយន្តដឹកកោដិមួយផងដែរ។
អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ បានសោយទីវង្គត នាវេលាម៉ោង២ទៀបភ្លឺម៉ោង នៅកម្ពុជា ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយជរាពាធ៕