ភ្នំពេញ ៖ ផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧ មករា មាន ដូចជា ពូក ខ្នើយជាដើម ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ៩៣ កែង ផ្លូវមុនីវង្ស សង្កាត់អូរឫស្សីទី៤ ខណ្ឌ ៧ មករា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៣ នេះ បានរងការឆាបឆេះយ៉ាង ខ្លាំង ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា អគ្គីភ័យ បាន និងកំពុងឆាប ឆេះយ៉ាងខ្លាំង ដែលអាចរីករាលដាលទៅ កាន់ផ្ទះប្រជាពលរដ្ឋនៅក្បែរខាង ប៉ុន្ដែ មិន ទាន់ដឹងពីមូលហេតុ ដែលនាំឱ្យមានអគ្គី ភ័យខាងលើនេះនៅឡើយទេ ។
ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ឱ្យដឹងថា លោកបានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គីភ័យជាច្រើនគ្រឿង ទៅ ជួយអន្ដរាគមន៍ករណីនេះហើយ ។
កន្លែងកើតហេតុ ប្រធានការិយាល័យបង្កា និងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ លោក នេត វត្ថា បាន និងកំពុងដឹកនាំកម្លាំង សមត្ថ កិច្ច ជាមួយអាជ្ញាធរ សមត្ថកិច្ច និងប្រជា ពលរដ្ឋមូលដ្ឋាន នៅកន្លែងកើតហេតុជួយ ពន្លត់អគ្គីភ័យខាងលើនេះ ៕
រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូច ង៧០ ជួយបាញ់ពន្លត់អគ្គិភ័យឆេះផ្ទះលក់គ្រឿងសង្ហារឹម យីហោ ៧មករា
សកម្មភាពក្រុមពន្លត់អគ្គិភ័យ លេខ៧១១ សហការជាមួយកងពលតូច ង៧០ បាញ់ទឹកពន្លត់អគ្គិភ័យ ឆេះផ្ទះលក់គ្រឿងសង្ហារឹម ៧មករា