Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រឡងឆមាស លើកទី១សិស្ស ថ្នាក់ទី១២ លេចឮធ្លាយ វិញ្ញាសារ នៅសៀមរាប

$
0
0

សៀមរាប៖ សម្រាប់ការប្រឡង មាសលើកទី១ របស់សិស្សថ្នាក់ទី១២ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា នៅខេត្ត សៀមរាប មានពាក្យ ចចាមអារ៉ាមថា វិញ្ញាសារប្រឡងត្រូវបាន លេចធ្លាយ ហើយសិស្សមួយចំនួន ត្រូវក្រោកពី ដំណេក តាំងពីព្រលឹម ម៉ោង ៤:០០នាទី ដល់ ម៉ោង៦:០០នាទី ជួបគ្នានៅមុខសាលាវិទ្យាល័យអង្គរ ក្រុង សៀមរាប ដើម្បីថតចម្លងវិញ្ញាសារ ហើយអ្នកខ្លះបានយកទៅចែកគ្នាបន្ត ឬ លក់ឲ្យសិស្សដទៃ យ៉ាងប្រសេចប្រសាច។

មានព័ត៌មានលេចឮពីសិស្ស និងគ្រូមួយចំនួនថា វិញ្ញាសាដែលពួកគេបានថតចម្លង និងទិញតៗគ្នានោះត្រូវគ្នានឹងវិញ្ញាសារ ដែលពួកគេប្រលងមែន។ ចំពោះសិស្សដែលមកថតចម្លង និងទិញវិញ្ញាសារទាំងនោះ មកពីវិទ្យាល័យអង្គរ វិទ្យាល័យ ១០ មករា ១៩៧៩ វិទ្យល័យសម្ដេចឪ វិទ្យាល័យពួក (ស្រុកពួក) វិទ្យាល័យបាគង (ស្រុកប្រាសាទបាគង) និងវិទ្យាល័យមួយចំនួនទៀតនៅសៀមរាប ផងដែរ។

លោកគ្រួម្នាក់ (សុំមិនបញ្ចេញឈ្មោះ) បានប្រាប់ អ្នកយកព័ត៌មានដើមអម្ពិល កាលពីព្រឹកថ្ងៃទី២៣នោះ ថា នៅមុខសាលាវិទ្យាល័យអង្គរ មានកន្លែងថតចម្លងមួយកន្លែងដែលមានឈ្មោះថា វណ្ណឌី មានសិស្សរាប់រយនាក់ បានមកជួបជុំគ្នាតាំងពីម៉ោង៤:០០ព្រឹកព្រលឹម រហូតដល់ម៉ោងជាង ៦:០០ព្រឹក ដើម្បីថតចម្លង និងទិញវិញ្ញា សារប្រលង។

សិស្សម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “វិញ្ញាសារដែលពួកគេបានថតចម្លង និងទិញនោះ បើសំខាន់មានតម្លៃ ៥ដុល្លារ ហើយបើមិនសូវសំខាន់វិញ គឺមានតម្លៃ ពី ៥.០០០រៀល ទៅ ១០.០០០រៀល ទៅតាមមុខវិជ្ជា”។

លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានមានប្រសាសន៍ថា “ ធម្មតាសិស្ស ឬ អ្នកណាមួយបានរៀបចំ ប្រ៊ីយ៉ុងត្រៀម ហើយតាមមើលទៅវា មិនដូចទាំងស្រុងនោះទេ វាគ្រាន់តែមានទម្រង់ ប្រហាក់ប្រហែលនឹងឯង បើថាដូចទាំងស្រុងនោះមិនមានទេ ព្រោះលោកបានចុះទៅមើលដែរ។ ហើយប្រ៊ី យ៉ុងអីនោះ ខាងអនុរក្ស បានមានវិធានការចាប់ មានក្រុមអ្នកដើរចាប់ ដើរដកនិងឆែកផងដែរ”។

លោកបានបន្ដថា “ បាតុភាពរបៀបនេះ វាចេះតែមានហូរហែរអញ្ចឹង គ្រាន់តែយើងក៏បានទប់ស្កាក់ និងត្រួត ពិនិត្យជាប្រចាំផងដែរ បើថាឲ្យវាសុក្រឹត១០០%នោះ មិនបានទេ និយាយទៅ គឺមានអ្នកខ្លះបានត្រៀមទៅ វាត្រូវចំអញ្ចឹងដែរ គឺ យើងបានដកហូត នៅតាមបន្ទប់នីមួយៗផងដែរ។ តែយើងបានកែលម្អជាបណ្ដើរៗ និងប្រឹងប្រែងទាំងអស់គ្នា ក្នុងការគ្រប់គ្រង ឲ្យមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រលងនីមួយៗនោះ”៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles