សៀមរាប៖ ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅក្នុង ភូមិគោកចាន់ ខណះដែលកំពុងជីក ដីស្រែដាក់ក្នុងភូមិ ក៏ស្រាប់តែប្រទះ ឃើញយុទ្ធភណ្ឌ គ្រប់មីនមិនទាន់ផ្ទុះ ចំនួន៨០គ្រាប់ បណ្តាលឲ្យមានការភ្ញាក់ ផ្អើលឡើង ដល់អ្នកភូមិ សមត្ថកិច្ច និងអាជ្ញាធរ កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣នេះ។ ការប្រទេះឃើញ គ្រាប់ទាំងនេះ គឺស្ថិតនៅចំណុចក្នុងវាលស្រែ ជិតរបងផ្ទះក្នុងភូមិគោកចាន់ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
បើតាមសម្តីរបស់ប្រជាពលរដ្ឋម្នាក់ ដែលបានជីកដីរែកដាក់ ភូមិក្នុងវាលស្រែ ជិតផ្ទះនោះ មានឈ្មោះ ផុន វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ សង្កាត់ ដូចខាងលើ បានប្រាប់អ្នកយកព័ត៌មានយើងថា ពេលដែលគាត់កំពុងជីកដីពីស្រែ រែកចាក់ដីភូមិនោះ ទើបតែបានចំនួន៣-៤ចប ស្រាប់តែឃើញ គា្រប់មិនផ្ទុះ រួចក៏ឈប់ជីកតទៅទៀត ហើយរត់ទៅប្រាប់មេភូមិ ដែលរស់នៅជិតគ្នា ដើម្បីឲ្យគាត់ទូរស័ព្ទ ទៅប្រាប់សមត្ថកិច្ច នគរបាល ប្រឆាំងជាតិផ្ទុះឲ្យមកយកគ្រាប់នោះចេញទៅ ស្រាប់តែមួយសន្ទុះក្រោយមកពួកគេក៏ឃើញសមត្ថកិច្ចនគរបាលប្រឆាំងជាតិផ្ទុះមកដល់និងមន្រ្តីដោះមីនស៊ីម៉ាកប្រចាំខេត្តសៀមរាបផងដែរ។
តាមសម្តីរបស់លោកវរ:សេនីយ៍ទោ ឆេត ញ៉ា ប្រធានការិយាល័យប្រឆាំងជាតិផ្ទុះនិងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៏ជាមួយនិងមន្ត្រីដោះមីន ស៊ីម៉ាក ប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា កម្លាំងយើងចុះមកនេះដោយសារបានប្រជាពលរដ្ឋ រាយការណ៍ និងសហការណ៏នៅពេលរកឃើញគ្រាប់មីនមិនទាន់ផ្ទុះ ឲ្យកម្លំាងរបស់យើងជីកក្នុងរណ្ណៅតែមួយនោះ បន្តយកបានសរុបចំនួន ៨០គ្រាប់ក្នុងងនោះមានគ្រប់បេ៤១គ្រាប់ និងគ្រាប់មីនប្រឆាំងនឹងមនុស្សថ្មើរជើង ៨គ្រាប់ និងបង់គ្រាប់ A-K47ចំនួន ៦៩បង់ រហូតមកដល់ពេលនេះសមត្ថកិច្ចរបស់លោក បានផ្ញើរទុកនៅជាមួយមេភូមិនិងប្រជាពលរដ្ឋដែលរស់នៅជិតនោះកុំឲ្យមានក្មេង ឬ អ្នកដែលមិនស្គាល់មកលេងក្រែងមានគ្រោះថ្នាក់។ ហើយសមត្ថកិច្ច និងមន្ត្រីជំនាញ ស៊ីម៉ាក់ និងធ្វើការតាមជំនាញ ឬនិងត្រូវកំទេចចោលនៅពេលណានោះ។
បើតាមសមត្ថកិច្ចក៏បានឲ្យដឹងផងដែរថា គ្រាប់ និងយុទ្ធភណ្ឌគ្រប់មិនទាន់ផ្ទុះទាំងនោះ គឺបានបន្សល់ទុកចោល កាលពីសង្រ្គាម ក្នុងកំឡុងចុងទសវត្សរ៍ឆ្នាំ១៩៨០ ឬ អាច ដើមទសវត្សរ៍ឆ្នាំ១៩៩០៕