ភ្នំពេញៈ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញចុះទៅចែកអត្តសញ្ញាណប័ណ្ណគំរូថ្មី ចំនួន១១៨២ ជូនដល់ប្រជាពលរដ្ឋក្នុង សង្កាត់កំបូក និងសង្កាត់កន្ទោកក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីឲ្យប្រជាពលរដ្ឋ យកទៅប្រើប្រាស់ ក្នុងការបំពេញការងារនិងឯកសារផ្សេងៗ ម្យ៉ាងវិញទៀត អត្តសញ្ញាណប័ណ្ណគំរូថ្មី មានលក្ខណៈពិសេសជាងមុន ។
...↧