ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១ ខែមេសា នេះ បានលើកឡើងថា ការចូលរួមរបស់សាសនាឥស្លាម ជាមួយព្រះពុទ្ធសាសនា បានបង្ហាញឲ្យឃើញពីសុខដុមរមនីយកម្ម នៃសាសនាទាំងពីរ និងបានបង្ហាញពីការស្រឡាញ់ ការអាណិតនៃ សាសនាទាំងពីរ ដែលធ្លាប់កំសត់កម្រជាមួយគ្នាកន្លងមក។
...↧