Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ច ត្រៀមវិធានការណ៍ ពង្រឹងសន្តិសុខ និងសម្រួល ចរាចរណ៍ រួចជាស្រេច ពេលដង្ហែ ព្រះបរមសព សម្តេចឪ

$
0
0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ រាជធានីភ្នំពេញ ត្រូវបានដាក់ពង្រាយ គ្រប់គោលដៅទាំងអស់ ដើម្បី ពង្រឹង និងរក្សាសន្តិសុខ រួមទាំងការសម្រួល ការកកស្ទះចរាចរណ៍ ក្នុងពេលដង្ហែ ព្រះបរមសព របស់ សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើងទាំងអស់គ្នា ដែលនឹងយាងមកដល់ នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ខណៈដែលមាន ប្រជារាស្រ្តរបស់ព្រះអង្គ និងមកទទួល ព្រះបរមសព ប្រមាណ១០ម៉ឺននាក់ ។

ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រលប់ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១២ ក្រោយបញ្ចប់កិច្ចប្រជុំថា កម្លាំងនគរបាល គ្រប់អធិការដ្ឋាននគរបាល ទាំងអស់ រួមសហការ ជាមួយ កម្លាំងនគរបាល កណ្តាលសន្តិសុខ និងព្រហ្មទណ្ឌ ត្រូវបានដាក់ ពង្រាយ និងត្រៀមវិធានការណ៍ រួចជាស្រេច ក្នុងការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការពារ បទល្មើសព្រហ្មទណ្ឌ ផ្សេងៗដែលអាច កើតមានឡើង នៅពេលដង្ហែ ព្រះបរមសព សម្តេចឪ ក្រោយពេលដែល ព្រះបរមសព ត្រូវបានយាង មកដល់ព្រះលានយន្តហោះ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា ដោយឡែក កម្លាំងនគរបាល ចរាចរណ៍ ទាំងអស់ និងសមត្ថកិច្ច មូលដ្ឋានទាំងអស់ បានត្រៀមវិធានការ អស់ហើយ ក្នុងការសម្រួល ផ្នែកចរាចរណ៍ ដូចជានៅ ផ្លូវជាតិ៣ សមត្ថកិច្ចប្រចាំការ នៅវត្តស្លែង ផ្លូវចូលទំនប់កប់ស្រូវ ធ្វើចរាចរណ៍ នៅទីនោះ ខណៈតាមផ្លូវ ជាតិលេខ៥ គឺចំណុចសំខាន់ នៅព្រែកព្នៅ ដោយមិនអនុញ្ញាត ឲ្យរថយន្ត ធន់ធំ និងរថយន្តសណ្តោង កន្ទុយជាដើម ចូលមកក្រុងនោះឡើយ ។

បើយោង តាមស្នងការ នគរបាល រាជធានីភ្នំពេញ ការត្រៀមវិធានការណ៍ ក្នុងការសម្រួល ការកកស្ទះចរាចរណ៍ ខាងលើនេះ ស្របពេលដែល ប្រជាពលរដ្ឋ និងសម្រុកចូលមក រាជធានីភ្នំពេញវិញ ក្រោយបុណ្យភ្ជុំ ដែលត្រូវ គេរំពឹងថា មានចន្លោះពី៦០ ទៅ៧០ម៉ឺននាក់ និងម្យ៉ាងវិញ ទៀតប្រជាពលរដ្ឋ រាប់ម៉ឺននាក់ នឹងចូលរួម ឈរដង្ហែ ទទូលព្រះបរមសព របស់សម្តេចឪ សម្តេចតា សម្តេចតាទួត ។

យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានអះអាងថា វិធានការខាងលើនេះ សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ របស់រាជធានីភ្នំពេញ បានធ្វើរួចហើយ ជាពិសេស ក្នុងអំឡុងកិច្ច ប្រជុំកំពូលអាស៊ាន ដែលប្រទេសកម្ពុជា បានរៀបចំធ្វើកាល ពីពេលកន្លងទៅថ្មីៗនេះ។

លោកស្នងការ បានបន្តថា ផ្លូវសហព័ន្ធ រុស្ស៊ី ដែលជាផ្លូវ សម្រាប់ដង្ហែ ព្រះបរមសព របស់សម្តេចឪ នោះគឺផ្លូវវៀងមួយចំនួន បើកដំណើរ ការជាធម្មតា ប៉ុន្តែនឹងបិទវិញភ្លាមៗ នៅពេល ព្រះបរមសព របស់តតីត ព្រះមហាវរក្សត្រ បានយាងមក ដល់ព្រះលានយន្ត ហោះអន្តរជាតិភ្នំពេញ។

សូមបញ្ជាក់ថា ប្រជារាស្រ្ត របស់សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើងទាំងអស់គ្នា ត្រូវគេរំពឹងថា មានប្រមាណ១០ម៉ឺននាក់ និងឈរដង្ហែ តាមផ្លូវដើម្បី ចូលរួមទទួល ព្រះបរមសព របស់ទ្រង់តាំងពី ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកដល់ព្រះបរមរាជវាំង ប៉ុន្តែកម្លាំងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ និងគ្រប់ប្រភេទបាន ត្រៀមវិធានការណ៍ និងការពង្រឹង សន្តិសុខរួចអស់ហើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>