កំពង់ស្ពឺៈ ភ្លៀងលាយខ្យល់មួយប្រាវកាលពីថ្ងៃទី២៧ ខែមេសា ម្សិលមិញ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាង ៨០ខ្នង រងនូវផលប៉ះពាល់ ដោយខ្លាះដួលរលំ ប៉ើងដំបូល និងរប៉ើកជញ្ជាំងជាដើម នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមគ្រួសារពលរដ្ឋរងគ្រោះទាំងអស់ ត្រូវបានកាកបាទក្រហមខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី បុត្រាសម្តេចតេ ជោ ហ៊ុន សែន នាំយកអំណោយ សង្រ្គោះទៅចែកជូនក្រោយពេលកើតហេតុផងដែរ។
...↧