កំពង់ធំ៖ ដើម្បីបង្កើនភាព ស្និតស្នាលជាមួយ ក្មេងជំនាន់ក្រោយ របស់ប្រទេសកម្ពុជា តាមរយៈអាជ្ញាធរ ខេត្តកំពង់ធំ សប្បុរសជន មកពីប្រទេស សឹង្ហបុរី ចំនួន៧៨នាក់ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ នេះ បាននាំយកនូវអំណោយ និងសម្ភារៈសិក្សាមួយចំនួន ដែលមានទឹកប្រាក់សរុប១៥០០០ដុល្លារ ទៅចែកជូន សិស្សានុសិស្ស នៅសាលាបឋមសិក្សាត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
...↧