Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ហ៊ុន ម៉ានី ប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញាប័ត្រ សាកលវិទ្យាល័យ អង្គរ ៥៩៩នាក់

$
0
0

សៀមរាប :  នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នេះ សាកលវិទ្យាល័យ អង្គរ បានរៀបចំពិធីប្រគល់ សញ្ញាបត្រជូននិស្សិត ថ្នាក់បវិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង របស់សាកលវិទ្យាល័យ អង្គរ សរុបចំនួន ៥៩៩នាក់ (នារី ១៣០នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកន្លងមក។ ពិធីនេះស្ថិតក្នុងអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមជាអធិបតីពី លោក សៀង ណាំ សាកលបិទ្យាធិការ នៃសកលវិទ្យាល័យ អង្គរ និងជាតំណាងរាស្ត្រ មណ្ឌលសៀមរាប លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយុទ្ធភូមិភាគទី៤ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពី លោក លោកស្រី ភ្ញៀវកិត្តិយស គណ:គ្រប់គ្រង សាស្ត្រាចារ្យ បុគ្គលិក និស្សិត និងមាតា បិតា អាណាព្យាបាល បងប្អូន សាច់ញាតិ និងមិត្រភក្ដិ ប្រមាណជាង ១.០០០នាក់។

លោកសាកលវិទ្យាធិការ សៀង ណាំ បានមានប្រសាសន៍ថា ក្នុងពេលកន្លងមក ក៏ដូចបច្ចុប្បន្ន សាកលវិទ្យាល័យអង្គរ បាននឹងកំពុងបណ្ដុះបណ្ដាលនិស្សិតដោយអនុវត្ត តាមផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធានានូវគុណភាព ទទួលបានសេវាអប់រំសម្រាប់ទាំងអស់គ្នា ប្រកបដោយគុណភាព និងសមធម៌ ក្នុងនោះបានពង្រីកនូវវិសាលភាព នៃការផ្ដល់សេវាអប់រំ កម្រិតបវិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង លើមុខជំនាញជាច្រើន ក្នុងរយ:ពេលនៃដំណើរការ ៨ឆ្នាំកន្លងមកនេះ។

ក្នុងចំនួននិស្សិតសរុបចំនួន ៦៥៩នាក់នេះ មាននិស្សិតអាហារូបករណ៍ របស់សម្តេចតេជោ ហ៊ុន សែន ចំនួន៣៧នាក់, អាហារូបករណ៍ក្រសួងអប់រំ ៤៥នាក់, អាហារូបករណ៍ឯកឧត្តម ហ៊ុន ម៉ាណែត ៧នាក់, អាហារូបករណ៍ឯកឧត្តម ហ៊ូ សិទ្ធី ៥នាក់, អាហារូបករណ៍អាទិភាពពិសេសរបស់ក្រសួងអប់រំ និង ធនាគារ ពិភពលោក ចំនួន៩នាក់, អាហារូបករណ៍របស់សាកលវិទ្យាល័យ គូម៉ាម៉ូតុ ហ្គាគឹអិន ប្រទេសជប៉ុន ៥នាក់, អាហារូបករណ៍របស់សប្បុរសជន ជនជាតិអូស្រ្តាលី ( លោក ROGER ) ចំនួន២នាក់  និងអាហារូបករណ៍ របស់ឯកឧត្តមផ្ទាល់ចំនួន២៧នាក់ ។ របាយការណ៍ បានបន្ថែមថា និស្សិតជ័យលាភីដែលត្រូវបានទទួល សញ្ញាបត្របញ្ចប់ការសិក្សា មានចំនួនសរុប៥៩៥នាក់ ក្នុងនេះមាននិស្សិតអាហារូបករណ៍សម្តេចតេជោ ចំនួន៧នាក់ និង និស្សិតអាហារូបករណ៍របស់ ឯកឧត្តមផ្ទាល់ចំនួន២៧នាក់។

ក្នុងនោះសាកលវិទ្យាល័យ អង្គរ បានធ្វើអនុស្សារណ:យោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យ អន្តរជាតិមួយចំនួន ដូចជា សាកលវិទ្យាល័យ គូម៉ាម៉ូតុ ហ្គាគឹអិន (Kumanoto Gakuen University) ប្រទេសជប៉ុន សាកលវិទ្យាល័យបានបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច (AURCED) និងសាលាពេទ្យ អ៊ូរាវា ហ្គាគឹអ៊ីន (Urawa Gakuin School of Nursing) សាលាបច្ចេកវិទ្យា វេជ្ជសាស្ត្រ តូប៊ី (Tobu College of Medical Technology) សាលាសុខភាព កាន់តូ (Kanto Welfare College) សាសលវិទ្យាល័យបានបង្កើតកម្មវិធីផ្លាប់ប្ដូរ និស្សិត-សាស្ត្រាចារ្យ ជំនួយឧបត្ថម្ភលើសម្ភារ:សិក្សា និងបច្ចេកទេសបង្រៀន។ សាកលវិទ្យាល័យ ហាន់សូ (Hanseo University) ប្រទេសកូរ៉េខាងត្បូង លើបច្ចេកទេសបង្រៀន និងការបង្រៀន ភាសាកូរ៉េ សម្រាប់ទំនាក់ទំនង។ សាលាបច្ចេកទេសវិទ្យាសហគមន៍ រ៉ូឆេស្ទើ (Rocherster Community and Technecal College) សហរដ្ឋអាមេរិក លើបច្ចេកទេស បម្រើសហគមន៍ និងភាសាអង់គ្លេស សម្រាប់ទំនាក់ទំនង។

 លោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះជោគជ័យនៃជីវិតសិក្សារបស់ប្អូនៗនិស្សិតទាំងអស់ និង បានថ្លែង នូវការកោតសរសើរចំពោះលោក សៀង ណាំ ដែលមិនត្រឹមតែបានបំពេញតួរនាទីជាតំណាងរាស្រ្ត ដ៏មាន ប្រជាប្រិយភាព ប្រចាំមណ្ឌលសៀមរាបប៉ុណ្ណោះទេ តែក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ លោក បានចូលរួម យ៉ាងសកម្ម ក្នុងចលនាបណ្តុះបណ្តាល កសាងធនធានមនុស្ស រួមចំណែក កសាង-អភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

ឆ្លៀតក្នុងឱកាសបានជួបជុំ ជាមួយយុវនិស្សិតជ័យលាភីទាំងអស់នោះ ដែល លោកបានចាត់ទុកថា  គឺជាឱកាសដ៏មានតម្លៃ។ លោកក៏បានលើកឡើងនូវអនុសាសន៍ល្អៗជាច្រើន ដែលទាក់ទងទៅនឹង សមត្ថភាពធនធានមនុស្ស។ លោកបានបញ្ជាក់ថា ប្អូនៗ បងៗ ដែលជាអនាគតបញ្ញវន្តខ្មែរ គឺពិតជាបានក្លាយជាទំពាំងស្នងឫស្សី នៅពេលដែលប្អូនៗ បងៗ ទាំងអស់ទទួលស្គាល់ថា ខ្លួនឯងគឺជា ចំណែកភាគហ៊ុនស្មើៗគ្នា ជាមួយកិច្ចដំណើរការវឌ្ឍនភាពសង្គមជាតិ ។

លោក បានសបញ្ជាក់ដែរថា ក្នុងនាមជាទំពាំងស្នងឫស្សី កោសិការនៃធនធានមនុស្ស គប្បីត្រូវសិក្សា ឱ្យបានស្គាល់ច្បាស់អំពីប្រវត្តិសាស្រ្តនៃប្រទេសជាតិរបស់យើង។ យើងមិនអាចកាត់ផ្តាច់បានអំពី ប្រវត្តិសាស្រ្តដើមនៃជាតិសាស្រ្ត របស់យើងបាននោះទេ។ប៉ុន្តែសម្រាប់ប្រវត្តិសាស្រ្តចុងក្រោយ នាសម័យកាល ព្រះរាជាណាចក្រកម្ពុជាទី២ សន្តិភាពបច្ចុប្បន្ន គឺជាកក្តាដ៏សំខាន់ សម្រាប់បង្ហាញអំពីប្រវត្តិសាស្រ្តកម្ពុជា។ ជាមួយនឹងការអបអរសាទរ ចំពោះជោគជ័យនៃជីវិតសិក្សា របស់បណ្តានិស្សិតទាំង៥៩៥រូប លោកបានផ្តាំផ្ញើ ឱ្យនិស្សិតជ័យលាភីទាំងអស់ យកចិត្តទុកដាក់បំពេញបន្ថែមនូវមុខវិជ្ជាជីវៈជំនាញនានា តាមតម្រូវទីផ្សារសង្គម  លោកបានបញ្ជាក់ថា ការសិក្សាគឺគ្មានទីបញ្ចប់នោះទេ។ កសិករម្នាក់ ក៏អាចជាគ្រូម្នាក់បានដែរ សម្រាប់អ្នកដែលមានមហិច្ឆតាចង់ចេះ-ចង់រៀននោះ។ លោកបានបញ្ជាក់ថា ឃ្លាចុងក្រោយនេះ គឺជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយឱកាសនោះ លោក ហ៊ុន ម៉ានី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះនិស្សិតជ័យលាភីទាំង៥៩៥នាក់ ដោយក្នុងម្នាក់ៗមានថវិកា ៣ម៉ឺន រៀល សាស្រ្តចារ្យ បុគ្គលិក សារុប៤៥នាក់ ម្នាក់ៗទទួលបាន៤ម៉ឺនរៀល និងជូនដល់សាកលវិទ្យាល័យអង្គរ ថវិកា ៣លានរៀល៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>