Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី ជួយពលរដ្ឋខ្មែរ ១៩នាក់ ឲ្យវិលត្រឡប់ មកមាតុប្រទេសវិញ

$
0
0

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទីអង្គារទី៧ ខែសីហានេះ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ពលរដ្ឋខ្មែរចំនួន ១៩នាក់ រួមទាំងទារកម្នាក់ផង ឲ្យវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ឲ្យដឹងថា ពលរដ្ឋទាំងនោះស្ថិតក្នុង ចំណោមពលរដ្ឋខ្មែរចំនួន ២៧ នាក់ដែលទៅរកការងារ ធ្វើដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានអជ្ញាធរម៉ាឡេស៊ី ឃាត់ខ្លួនពីបទចូលទៅក្នុង ប្រទេសកាន់សាសនាឥស្លាមមួយនេះ ដោយខុសច្បាប់។ ពួកគេទាំងនោះបាន មកដល់មាតុប្រទេសវិញនៅព្រឹក ថ្ងៃអង្គារទី ៧ ខែសីហា ឆ្នាំ២០១២។

លោកកុយ គួង បាននិយាយនៅក្នុងសេចក្តីជូនព័ត៌មាន របស់លោកដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបានឲ្យដឹងថា «ក្រោយពីបានទទួលដំណឹង ពីការឃាត់ខ្លួនពលរដ្ឋយើងភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី បានទៅជួប សួរសុខទុក្ខ និងសម្រួលធ្វើឯកសារ បើកផ្លូវដល់ពួកគាត់ទាំងអស់ ដើម្បីអាចត្រឡប់មកមាតុប្រទេសវិញ»។

យ៉ាងណាក៏ដោយលោក កុយ គួង ក៏បានថ្លែងអំណរគុណដល់អង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលផ្តល់កិច្ចសហការយ៉ាងល្អ ដល់ស្ថានឯករាជទូតកម្ពុជា នៅទីនោះដើម្បីបញ្ជូនពលរដ្ឋខ្មែរ ត្រឡប់មកវិញ។ លោកបានបញ្ជាក់ទៀតថា ពលរដ្ឋដែលនៅសល់ចំនួន ៨នាក់ទៀតក៏ស្ថានឯកអគ្គរាជទូតខ្មែរ នៅទីនោះកំពុងបន្តសហការជាមួយអង្គការ IOM ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋទាំងនោះ មកប្រទេសកម្ពុជានាពេលឆាប់ខាងមុខផងដែរ។

ប្រទេសម៉ាឡេស៊ី គឺប្រទេសគោលដៅការងារមួយ ក្នុងចំណោមប្រទេសជាច្រើន នៅតំបន់អាស៊ានដែលពលរដ្ឋកម្ពុជា ស្វះស្វែងរកងារធ្វើទោះខុសច្បាប់ ឬត្រូវច្បាប់ក្តី។ នាពេលកន្លងមកពលរដ្ឋខ្មែរ ដែលធ្វើការងារក្នុងប្រទេសម៉ាឡេស៊ី ទោះត្រូវច្បាប់ក្តី ក៏មានសេចក្តីរាយការណ៍ជាច្រើន បានអះអាងថា មានការធ្វើទុក្ខបុកម្នេញ ទារុណកម្ម រហូតដល់រំលោភសេពសន្ថវៈ ថែមទៀតផង៕


Viewing all articles
Browse latest Browse all 8042

Trending Articles