ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣នេះ បានបើកកញ្ចប់សុវត្ថិភាព “ក” ដែលធ្វើឡើង នៅទីស្នាក់ការរបស់ខ្លួនតែម្តង។
សេចក្តីជូនដំណឹងរបស់ គ.ជ.ប បានឲ្យដឹងថា ការបើកនេះយោងតាមលិខិតលេខ ៤៥/២០១៣ កបធ.សជណ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី២៣ ខែសីហា ដោយបើកកញ្ចប់សុវត្ថិភាព “ក” មួយចំនួនដើម្បីធ្វើការផ្ទៀងផ្ទាត់ នៅមណ្ឌលក្រចេះ៕