Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សមត្ថកិច្ចរកឃើញ ទីតាំងស្ដុកនិងលក់ សារធាតុគីមី នៅកន្លែងបង្ក្រាប ទីតាំងជីករក រ៉ែមាស

$
0
0

បាត់ដំបង ៖ ក្រោយពីចុះ បង្ក្រាបទីតាំង រ៉ែមាសខុសច្បាប់ជាង ១០កន្លែង កាលពីថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅស្រុកភ្នំ ព្រឹក ខេត្ដបាត់ដំបងរួចមក កាលពី ថ្ងៃអាទិត្យ កន្លងទៅនេះ សមត្ថកិច្ចចម្រុះរបស់ខេត្ដ បាន រកឃើញទីតាំងស្ដុកនិងលក់សារធាតុគីមី ពុល ប៉ុន្ដែម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។

យោងតាមមន្ដ្រីអាវុធហត្ថខេត្ដបាត់ដំបង បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះរួម មានកម្លាំងអាវុធហត្ថ កម្លាំងនគរបាលនិង មន្ដ្រីជំនាញ មកពីមន្ទីរឧស្សាហកម្មរ៉ែ និងថាមពល ដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូង លោកនួន សាន្ដ បានចុះទៅរឹបអូសសារធាតុគីមីពុល និងឧបករណ៍ផលិត ដែលត្រូវបានគេស្ដុកនិង លាក់ទុកនៅផ្ទះមួយកន្លែង ស្ថិតនៅភូមិ-ឃុំ ស្រុកភ្នំព្រឹក ដែលមានម្ចាស់ផ្ទះឈ្មោះចែ ពៅ អាយុ៤៩ឆ្នាំ ប៉ុន្ដែបានរត់គេចខ្លួនបាត់ហើយ។

មន្ដ្រីអាវុធហត្ថបានបន្ដថា សារធាតុគីមី ពុលនិងឧបករណ៍ទាំងនោះ ត្រូវបានគណៈកម្មការជំនាញ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ សមត្ថកិច្ចចម្រុះ ដឹកនាំដោយលោកព្រះរាជអាជ្ញានួន សាន្ដ បានចុះទៅបង្ក្រាបទីតាំងជីករ៉ែមាសខុសច្បាប់ ជាង ១០កន្លែង ដោយឃាត់ខ្លួនពី៥ទៅ៦នាក់ ប៉ុន្ដែដោះលែងទៅវិញ បន្ទាប់ពីសាកសួរ ខណៈដែលថៅកែរបស់ពួកគេ បានរត់គេចខ្លួនបាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles