យូអិន, (ស៊ិនហួ)៖ ប្រតិភូមួយចំនួន នៅថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានធ្វើការរិះគន់ទៅ លើប្រតិកម្មរបស់មន្ត្រីជាន់ ខ្ពស់អង្គការសហប្រជាជាតិមួយចំនួន ចំពោះ ខ្យល់ព្យុះហ៊ឺរីគែន សេនឌី ដោយថា នេះជាខូតខាតទាំង ស្រុងនៃទំនាក់ទំនង ជាមួយប្រេសិតដែលបំពេញ បេសកកម្ម ទៅកាន់ទីស្នាក់ការកណ្តាល នៃអង្គការសហ ប្រជាជាតិ នាបូរីញូយ៉កនោះ។
កាលពីសប្តាហ៍មុននេះ មន្ត្រីរបស់អង្គការសហប្រជាជាតិ បានរាយការណ៍ទៅកាន់បណ្តា ប្រទេសជាសមាជិករបស់ខ្លួនថា ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ដែលមានទំហំ ផ្ទៃដី ១៧ អេឃឺ (០.០៦៩ គីឡូម៉ែត្រក្រលា) នោះ បានបិទរយៈពេល បីថ្ងៃដោយសារតែវាបាន ទទួលរងនូវការវាយប្រហារ ដោយខ្យល់ព្យុះហ៊ឺរីគែន សេនឌី ដែលបានបង្កឲ្យ មានការខូចខាត មួយចំនួនផងដែរ។
ចំពោះការខូចខាតដែល មន្ត្រីខាងលើបានរាយការណ៍មានដូចជា ប្រព័ន្ធធ្វើឲ្យត្រជាក់របស់ ម៉ាស៊ីនត្រជាក់, ប្រព័ន្ធភ្លើងអគ្គិសនី, ព្រមទាំងវេបសាយស៍ និង អ៊ីមែល ក៏ត្រូវបានបិទផង ដែរ។ ជាងនេះទៅទៀត ជាន់ក្រោមផ្ទាល់ដីរបស់អាគារទាំង មូលក៏បានទទួលរងការលិចលង់ បន្ទាប់ពីព្យុះខាងលើវាយប្រហារផងដែរ។
ការ ព្រួយ បារម្ភចំពោះ ការខូចខាតយ៉ាងដំណំនេះ ត្រូវបានប្រតិភូតំណាងក្រុមប្រទេស និង បណ្តាប្រទេសមួយ ចំនួនបានលើកឡើង ព្រោះពួកគេមានការ ព្រួយបារម្ភជាខ្លាំង ចំពោះការ ខកខានមិនបានបំពេញកិច្ចការងារ នៅក្នុងស្ថាប័នដែលជាស្នូលនៃសន្តិភាព និង ការអភិវឌ្ឍន៍ សកលលោកយើងនេះ។ ដូច្នេះហើយ ពួកគេបាន ស្តីបន្ទោសទៅអ្នក ដែលចាត់ចែងក្នុងការងារ ស្តាឡើងវិញ នូវទីស្នាក់ការកណ្តាលនេះ ដោយមានធ្វេសប្រហែស ទាក់ទងទៅនឹងការផ្តលព័ត៌ មានមិន ទាន់ហេតុការណ៍ និង មិនច្បាស់លាស់ទាំងមុន និង បន្ទាប់ពីព្យុះវាយប្រហារនោះ។