Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមផ្តល់ជំនួយ ព្រមានពី ផលលំបាក ចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា

$
0
0

ស៊ីអិនអិន៖ អង្គការសម្រាប់ការផ្តល់ជំនួយ របស់ក្រុមគ្រូពេទ្យគ្មានព្រំដែន បានព្រមានថា ក្រុមការងាររបស់ពួកគេ ដែលធ្វើការនៅ ភាគខាងលិចប្រទេស មីយ៉ាន់ម៉ា កំពុងជួបការលំបាក ពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះការព្យាបាលជនរងគ្រោះ នៃអំពើហិង្សាដែលបានកើតឡើងកាល ពីពេលថ្មីៗនេះ ដែលជារលកតានតឹងរបស់ ក្រុមអ្នកកាន់សាសនាព្រះពុទ្ធ និងសមាគមពួក មូស្លីមក្នុងតំបន់។

យោងតាមព័ត៌មានពីទូរទស្សន៍ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ ដោយផ្អែកលើរបាយការណ៍ របស់រដ្ឋាភិបាលថា ការប៉ះទង្គិចគ្នារវាង សមាគមទំាងពីរ នៅរដ្ឋរ៉ាក់ឃីន ប្រទេសមីយ៉ាន់ម៉ា បានបណ្តាលឲ្យមានអ្នកស្លាប់ ៨៩នាក់ និងផ្ទះសម្បែងជាង ៣៥.០០០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា «ដោយសារតែអំពើហិង្សា ក្នុងតំបន់ចេះតែបន្ត ភ្នាក់ងាររបស់យើង ដែលធ្វើការដោយផ្ទាល់ ក្នុងការផ្តល់ជំនួយនេះ ការលំបាកកាន់តែកើន ឡើង ចំពោះការគាំទ្រដល់ក្រសួង សុខាភិបាលមីយ៉ាន់ម៉ា ក្នុងផែនការណ៍ដែលមានស្រាប់ ចំពោះគ្លីនិក និងសមាគមដែលកំពុងបាត់បង់ ផ្ទះសម្បែងទំាងនោះ»។

ជាមួយគ្នានោះដែរ ក្រុមសិទ្ធិមនុស្សបាននិយាយថា ក្រុមមូស្លីម រ៉ូហ៊ីងយ៉ា ជាប្រជាជនដែលរស់ នៅរដ្ឋរ៉ាក់ឃីន ប៉ុន្តែមិនមានការទទួលស្គាល់ ណាមួយក្នុងភាពជាពលរដ្ឋ ដោយអាជ្ញាធរ មីយ៉ាន់ម៉ានោះទេ។

នាយកប្រតិបត្តិនៃ ក្រុមគ្រូពេទ្យគ្មានព្រំដែន បាននិយាយថា «ទំាងនេះហើយដែលពួកគេត្រូវ ការពារពីការគម្រាមកំហែង ក្នុងការនាំយកជំនួយ ជាថ្នាំពេទ្យ ទៅដល់ប្រជាជនរាប់ពាន់នាក់ ដែលកំពុងត្រូវការ ជំនួយជាចាំបាច់នោះ»៕

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles