Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក គាត ឈន់៖ ការចំណាយ ឆ្នាំ២០១៣ គឺត្រូវរក្សា កម្រិតសមស្រប ដោយសន្សំសំចៃ

$
0
0

ភ្នំពេញ៖ គោលនយោបាយចំណាយឆ្នាំ២០១៣ គឺត្រូវរក្សាកម្រិតសមស្រប ដោយត្បិតត្បៀត និងសន្សំសំចៃ ព្រមទាំងត្រូវធ្វើអាទិភាពកម្មខ្ពស់ ដើម្បីឲ្យចំណាយ របស់យើងបម្រើឲ្យគោល នយោបាយអាទិភាព និងសកម្មភាពការងារសំខាន់ៗ និងចាំបាច់ និងប្រកបដោយភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព។ នេះជាប្រសាសន៍ លើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងសិក្ខាសិលារបស់សភា ស្តីពីយុទ្ធសាស្រ្តកសាងក្របខ័ណ្ឌ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នាវិមានរដ្ឋសភា។

លោកមានប្រសាសន៍បន្តថា តាមគោលនយោបាយចំណាយឆ្នាំ២០១៣នេះ យើងត្រូវរក្សាចំណាយសរុបរបស់យើង ឲ្យនៅត្រឹមប្រមាណ ១៩,៨១ភាគរយ នៃ ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) គឺ កើនឡើងប្រមាណ ០,៤៨ភាគរយ នៃផ.ស.ស. ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១២ ដែលក្នុង នោះចំណាយចរន្តសរុប នឹងត្រូវរក្សាឲ្យនៅត្រឹមប្រមាណ១១,៩០ភាគរយ នៃផ.ស.ស. និងចំណាយមូលធនសរុបនឹង ត្រូវរក្សាឲ្យនៅត្រឹមប្រមាណ៧,៩១ភាគរយ នៃផ.ស.ស. ក្នុងចំណាយមូលធន ដោយហិរញ្ញប្បទានក្នុងស្រុក ត្រូវកំណត់ប្រមាណ ២,៥ភាគរយ ដើម្បីរក្សាអតិរេកចរន្ត (ថវិកាសល់) ឲ្យបាន ២,១៨ភាគរយ នៃផ.ស.ស. និង ឱនភាពថវិកាសរុបត្រឹម ៥,៦០ភាគរយ នៃផ.ស.ស.។

លោកបានបន្តថា «គោលនយោបាយចំណូលឆ្នាំ២០១៣ គឺត្រូវតែបន្តជំរុញ និងបង្កើនការប្រមូលបន្ថែមទៀតឲ្យអស់លទ្ធភាព និងសក្តានុពលភាព ទាំងចំណូលគយ និងរដ្ឋាករ ចំណូលពន្ធដារ និងចំណូលមិនមែនសារពើពន្ធ ដើម្បីធ្វើយ៉ាងណាសម្រេចឲ្យបានតាមគោលដៅកំណើន ០,៥ភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ និងអាចឆ្លើយតប ទៅនឹងតម្រូវការចំណាយអាទិភាពសំខាន់ៗ និងចាំបាច់ ដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ»។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងវិធានការចំណូល និងចំណាយ ព្រមទាំងសកម្មភាពការងារមួយចំនួន ដើម្បីបង្កើនភាពស័ក្តិសិទ្ធិ និងប្រសិទ្ធភាព ក្នុងការរៀបចំអនុវត្ត និងគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ ឲ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសក្នុងក្របខ័ណ្ឌជំរុញការ អនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី២៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles