បន្ទាយមានជ័យ៖ លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០ ១២ថា កាលពីម្សិលមិញនេះ ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះ ស្លាប់ ខណៈឪពុកម្តាយ រវល់ទៅ រកស៊ីបាត់ លុះត្រឡប់ មកវិញបាត់កូន ក៏ប្តឹងអាជ្ញាធរមូលដ្ឋាន ឲ្យជួយតាមរក លុះម៉ោង៣ល្ងាច ទើប ប្រទះឃើញ សាកសពអណ្តែត ក្នុងស្រះទឹក ក្រោយផ្ទះ។
លោកបានបន្តថា ក្មេងប្រុស រងគ្រោះមានឈ្មោះ ខុន សុខុម អាយុ៥ឆ្នាំ មានឪពុក ឈ្មោះ ហម សុខុន អាយុ៤៥ឆ្នាំ ម្តាយឈ្មោះ ញៀន ចាន់នី អាយុ៣០ឆ្នាំ បច្ចុប្បន្នគ្រួសារ ក្មេងប្រុស ជនរងគ្រោះ រស់នៅភូមក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គួរបញ្ជាក់ថា សពក្មេងប្រុសរងគ្រោះ ត្រូវបានគេរកឃើញ កាលពីវាលាម៉ោង៣និង៤៥នាទី ល្ងាច ក្នុងស្រះទឹកក្រោយផ្ទះ ដែលសមត្ថកិច្ចសន្និដ្ឋានថា សពនេះត្រូវបានលង់ទឹកស្លាប់ យ៉ាងហោច ណាស់ក៏ចាប់ ពីម៉ោង៨ព្រឹកដែរ ទើបបានម៉ោង៣ល្ងាច សពអណ្តែត៕