Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានផ្សារអង្គរបុរី ដាក់ច្រវ៉ាក់កាត់ផ្លូវ មិនឱ្យធ្វើដំណើរ ឆ្លងកាត់បាន

$
0
0

តាកែវ ៖ ប្រជាពលរដ្ឋ និងអាជីវករមួយ ចំនួន ដែលរស់នៅក្បែរផ្សារអង្គរបុរី ក្នុង ស្រុកអង្គបុរី ខេត្ដតាកែវ បានរិះគន់ប្រធាន ផ្សារអង្គរបុរីឈ្មោះឈី ដែលបានយកច្រវ៉ាក់ដាក់កាត់ផ្លូវផ្នែកខាងជើងនិងខាងលិចផ្សារ ធ្វើឱ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរតាមកង់ ម៉ូតូឆ្លងកាត់បាន ប៉ុន្ដែបើរថយន្ដដឹកទំនិញ មានលុយឱ្យប្រធានផ្សារនោះគេនឹងបើកច្រវ៉ាក់ឱ្យធ្វើដំណើរឆ្លងកាត់ ។

ប្រជាពលរដ្ឋមួយរូប សុំមិនបញ្ចេញឈ្មោះបាននិយាយថា ប្រធានផ្សារឈ្មោះឈី បានយតម្រូវឱ្យក្រុម អាជីវករលក់បន្លែ ឱ្យទៅលក់ផ្នែកខាងជើងផ្សារ បន្ទាប់មកប្រធានផ្សាររូបនេះ បានយកច្រវ៉ាក់ដាក់កាត់ទទឹងផ្លូវសាធារណៈ មិនឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលបានឡើយ ។

ប្រជាពលរដ្ឋរូបនេះបានបន្ដថា នៅឯខាងលិចផ្សារវិញ ក៏ប្រធានផ្សារខាងលើ ដាក់ច្រវ៉ាក់ផងដែរ ហេតុដូច្នេះប្រជាពលរដ្ឋ ជាពិសេសក្មេងៗសិស្សសាលា ដែលជិះកង់និងដើរទៅរៀនសូត្រតាមផ្លូវនោះ គឺតម្រូវឱ្យទៅតាមផ្លូវវៀង ដែលមានជាផ្លូវមានភក់និងកែងផ្ទះថ្មនាំឱ្យមានជិះបុកគ្នាជាដើម ព្រោះមើលមិនឃើញ ។
ជាមួយគ្នានេះ នៅខាងត្បូងផ្សារឯណោះ វិញ ក៏មានភាពរញ៉េរញ៉ៃមិនបានរៀបចំសណ្ដាប់ធ្នាប់ឱ្យបានល្អពីប្រធានផ្សារខាងលើនេះដែរ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងប្រធានផ្សារលោកឈី បានឡើយ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា នេះ ។

ប៉ុន្ដែលោកមេឃុំអង្គរបុរី បានប្រាប់ឱ្យដឹងថា លោកទទួលស្គាល់ពិតជាមានការដាក់ច្រវ៉ាក់ កាត់ផ្លូវចូលទៅកន្លែងលក់ដូរផ្នែកខាងជើងផ្សារមែន ប៉ុន្ដែការធ្វើបែបនេះ គឺដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃនាំកង់ម៉ូតូចូលផ្សារ ។

មេលោកឃុំបានបន្ដថា កន្លែងលក់ដូរនោះ គឺនៅផ្នែកខាងជើងផ្សារ ជាប់នឹងផ្ទះល្វែងរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅទីនោះដែរ។


Viewing all articles
Browse latest Browse all 8042

Trending Articles