ភ្នំពេញៈ ម្ចាស់រថយន្ដ លុច្សស៊ីស៤៧០ មួយគ្រឿង បើកបរដោយ ប្ដីហើយប្រពន្ធជិះ ជាមួយ ផងនោះ មិនត្រឹមតែ គៀរម៉ូតូ ដែលបើកបរ ស្របទិសគ្នាទេ ប៉ុន្តែថែមទាំង ចុះពីលើ រថយន្ដដក កាំភ្លើងខ្លីភ្ជង់ ក្បាលគេទៀត ។
ក្រោយហេតុការ ភ្ញាក់ផ្អើលនេះ គេឃើញមាន វត្ដមាន លោក កែវ សុទ្ថោធ៍ មេប៉ុស្ដ៍ ភ្នំពេញថ្មី បានទៅដល់ កន្លែងកើតហេតុ ហើយអ្នកចោមរោម ស្មានតែ គាត់គាត់ទៅ អន្ដរាគមន៍ ជនរងគ្រោះ ផ្ទុយទៅវិញ មេប៉ុស្ដ៍រូបនេះ បែរជាទៅអន្ដរាគន៍ អោយបុរសម្ចាស់ រថយន្ដដែលយក កាំភ្លើងភ្ជង់ ក្បាលគេនោះ ចាកចេញទៅ ដោយស្រួល។
ហេតុការណ៍ ភ្ញាក់ផ្អើលនេះបាន កើតឡើង កាលពីវេលា ម៉ោង០៦និង៥០នាទី ព្រលប់ថ្ងៃទី០៩ ខែវិច្ចិកា ឆ្នាំ២០១២ នៅលើដង ផ្លូវបេតុងលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមសាក្សីដែលឃើញ ហេតុការណ៍ និយាយថា មុនកើតហេតុ គេឃើញរថយន្ដ លុច្សស៊ីស៤៧០ ពណ៌ស្ករពាក់ស្លាកលេខ ភ្នំពេញ 2L1578 ជិះគ្នា០២នាក់ បើកបរក្នុងទិស ដៅពីកើត ទៅលិច ពេលមក ដល់ភ្លើង ស្ដុបផ្លូវ លេខ៥៩៨ កែង និងផ្លូវបេតុង លេខ១៩៨២ បាន គៀរជាមួយ ម៉ូតូរួចក៏ឈប់រថយន្ត របស់ខ្លួន ហើយដកកាំ ភ្លើងខ្លីភ្ជង់ក្បាល ម្ចាស់ម៉ូតូតែម្ដង ។
ទោះជាយ៉ាងណាក៏ដោយ គេមិនបានស្គាល់ អត្ដសញ្ញាណ ម្ចាស់រថយន្ត ទំនើបយកកាំភ្លើងខ្លីភ្ជង់ ក្បាលគេនោះទេ ទាល់តែសួរ លោក កែវ សុទ្ថោធ៍ មេប៉ុស្ដ៍ ភ្នំពេញថ្មី ទើបដឹងច្បាស់ ។ ចំណែក ជនរងគ្រោះ ក្នុងហេតុការណ៍ នេះមាន ឈ្មោះ ឃុត សុខា ជាគ្រូបង្រៀន ក្រុម ការងារបច្ចេក ទេសសំណង់ នៃក្រសួងការងារ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ១៩៧ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕