បន្ទាយមានជ័យៈ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានប្រតិបត្តិបក្ស ហ៊្វុនស៊ិនប៉ិចលោក ញឹក ប៊ុនឆៃ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ បានដឹកនាំមន្រ្តីគណបក្សជាច្រើន ចុះសំណេះសំណាលជា មួយក្រុមការងារគណបក្សនៅខេត្តបន្ទាយមានជ័យចំនួនបីស្រុក ដែលមានសមាជិក-សមាជិកា ចំនួន ៧៣៩នាក់ ។
កិច្ចសំណេះសំណាលក្នុងគោលបំណង នៃការពង្រឹងបក្សតាមមូលដ្ឋាន លោក ញឹក ប៊ុនឆៃ បានមាន ប្រសាសន៍ និងណែនាំដល់មន្រ្តីខេត្តទាំងនោះថា វប្បធម៌ និង ជំនឿសាសនា គឺជាគោលជំហរដ៏ធំរបស់ គោលនយោបាយបក្ស ហើយគណបក្សហ៊្វុនស៊ិនប៉ិន ត្រូវតែបង្កើនការគោរព និងលើកតម្កើង ព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែល្អបន្ថែមទៀត។
លោកបានបន្តថា គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាន់យកមាគ៌ាអហឹង្សា ដើម្បីដោះស្រាយនូវរាល់បញ្ហាសង្គម ដោយគោរពសិទ្ធិ និងសេរីភាពរបស់ប្រជារាស្រ្តនឹងបញ្ចៀសនូវអំពហឹង្សាក្នុងគ្រួសារ និងសង្គម។ មិនតែ ប៉ុណ្ណោះ លោកក៏បានជំរុញដល់គណបក្សហ៊្វុនស៊ិនប៉ិច ឲ្យបង្កើនការគោរពសេរីភាព នៃជំនឿសាសនា ដទៃផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឆ្លៀតឱកាសនោះដែរ លោក ញឹក ប៊ុនឆៃ ក៏បាន នាំមកនូវអំណោយមួយចំនួនចែកជូនដល់មន្រ្តី និងប្រជាពលរដ្ឋតាមមូលដ្ឋានមួយចំនួនផងដែរ ដោយ ម្នាក់ៗទទួលបានក្រមាមួយ ថ្នាំវីតាមីនមួយប្រអប់ និង ថវិកាមួយម៉ឺនរៀល៕