ប៉េកាំង៖ Channel News Asia បានផ្សាយភ្លាមៗ នៅល្ងាចថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៤នេះថា ខេត្ត Xinjiang របស់ប្រទេសចិន បានទទួលរងនូវឧបទ្ទវហេតុ រញ្ជួយដីកម្រិត ៧.៣រិចទ័រ។
តាមការឲ្យដឹងពីអាជ្ញាធរចិន ខេត្តដែលទទួលរងនូវការវាយប្រហារនោះ ស្ថិតនៅភាគខាងជើង ឈៀងខាងលិច ប្រទេសចិន ដែលការរញ្ជួយនេះ មានជម្រៅរហូតទៅដល់ ១២គីឡូម៉ែត្រ ពាក់ព័ន្ធនឹងអ្នកស្លាប់ របួស និងការខូចខាត មិនទាន់បានដឹងនៅឡើយនោះទេ៕