ម៉ាឡេស៊ី៖ រដ្ឋមន្ដ្រីម៉ាឡេស៊ី បានថ្លែងនៅក្នុងសន្និសីទកាសែតថា អូស្ដ្រាលី បានប្រទះឃើញ បំណែកចំនួន២ ដោយមួយរាងមូល និងមួយទៀតរាងចតុកោណកែង នៅរសៀលថ្ងៃចន្ទ ទី២៤ ខែមីនា ក្នុងដែនសមុទ្រ ភាគខាងត្បូងឥណ្ឌា នេះបើតាមព័ត៌មាន Channel News Asia។
រដ្ឋមន្ដ្រីម៉ាឡេស៊ី ក៏បានបញ្ជាក់ផងដែរថា បំណែកចំនួន២ ខាងលើនេះ នឹងយកទៅពិនិត្យឲ្យដឹងថា ជារបស់ យន្តហោះ MH-370 នៅរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។