Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក នុត ពុធដារ៉ា ចូលរួមក្នុង​ ពិធីសម្ពោធ សមិទ្ធផលនានា ក្នុងវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ

$
0
0

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ៨និង០០នាទី នៅក្នុងបរិវេណ វត្តរតនៈតេជះ ហៅវត្តកំពង់ក្តុល ស្ថិតក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រារព្ធពិធីសម្ពោធនូវ សមិទ្ធផលនានាក្នុងវត្ត ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ។

តាមរយៈរបាយការណ៍របស់លោក អ៊ឹម សុគង់ ចៅសង្កាត់រងទី១ សង្កាត់សាក់សំពៅ បានឲ្យដឹងថា សង្កាត់សាក់សំពៅ មានប្រជាពលរដ្ឋសរុប ២៤៨៧នាក់ ស្មើនឹង ៥៨២គ្រួសារ  ហើយវត្តរតនៈតេជះ ហៅវត្តកំពង់ក្តុលនេះ ជាវត្តមួយក្នុងចំណោមវត្តទាំង២៥ ក្នុងខណ្ឌដង្កោ ស្ថិតនៅក្នុងភូមិពោធិ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយមានអាយុកាល ២៥៦ឆ្នាំហើយ។  នៅអំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ វត្តនេះត្រូវបានពួកប៉ុល ពត យកទីវត្តនេះ ធ្វើជាទីតាំងសហករណ៍ និងជាកន្លែងឃុំឃាំង មនុស្ស។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទីនេះនៅសល់តែខឿនព្រះវិហារប៉ុណ្ណោះ គ្មានដំបូល គ្មានជញ្ជាំង ប្រើមិនកើតតែក្រោយមក ត្រូវបានព្រះសង្ឃ ពុទ្ធបរិស័ទជំរុញកសាងវត្តនេះឡើងវិញ ជាបន្តបន្ទាប់។

លោក នុត ពុធដារ៉ា បានមានប្រសាសន៍ សំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែលបានចូលរួម ប្រមាណ ១.០០០នាក់ អំពីការអភិវឌ្ឍ របស់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទាំង វិស័យពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនឥតឈប់ឈរ តួយ៉ាងដូចមានជាសមិទ្ធផលនានា ដែលនឹងត្រូវសម្ពោធនាថ្ងៃនេះ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ ក៏បានលើកឡើងអំពីការអនុវត្ត គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលនេះជាគោលនយោបាយ របស់រាជ រដ្ឋាភិបាល ហើយត្រូវឲ្យមានការចូលរួម យ៉ាងសកម្ម ពីសំណាក់ប្រជាពលរដ្ឋ មូលដ្ឋាន ដើម្បីរាយការណ៍ឲ្យ បានទាន់ពេលវេលា នូវសភាព ការបន្ទាន់នានា ក៏ដូចជា សំណូមពរផ្សេងៗ ដែលជាតម្រូវការ ជាក់ស្តែង ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ លោកអភិបាលក៏បានបន្ថែម ទៅលើគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៥ចំណុច បច្ចុប្បន្ននេះត្រូវបានបន្ថែម ០៤ ចំណុចទៀត ដោយក្នុងនោះ ១- គ្មានគ្រោះថ្នាក់ចរាចរណ៍ ២-គ្មានអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធភាព ៤- គ្មានប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់ (កុងត្រូលជជុះ)។ បន្ថែមលើចំណុចទាំងនេះ លោកអភិបាល បានជំរុញឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះដំណាំស្រូវរបស់បងប្អូន ប្រជាពលរដ្ឋដែលមានភាពរាំងស្ងួន សូមធ្វើការរាយការណ៍បន្ទាន់មកអាជ្ញាធរភូមិ-សង្កាត់ និងខណ្ឌ ដើម្បីធ្វើការស្វែងរកប្រភពទឹក ដែលនៅជិតធ្វើការដោះស្រាយបូម បញ្ចូលស្រែបន្ទាន់។

លោកអភិបាលបានមានប្រសាសន៍បន្តថា សមិទ្ធផលដែលត្រូវសម្ពោធ នៅក្នុងឱកាសនោះ រួមមាន កុដិមួយខ្នង ធ្វើពីបេតុងបណ្តោយ ២៣ម៉ែត្រ ទទឹង ៦,៦ម៉ែត្រ មាន០៥បន្ទប់ ចំណាយថវិកាអស់ ២៥.៧៥០$ និងបង្គន់អនាម័យចំនួន ០៤បន្ទប់ ចំណាយថវិកាអស់ ៣៥០០$ និងរោងភត្តមួយខ្នងទំហំ ៤ម៉ែត្រx៨ម៉ែត្រ ចំណាយថវិកាអស់ ៣៥៥៣$ និងចាក់ដីបំពេញទីធ្លាវត្ត ចំណាយថវិកាអស់ ៧៧៥$ និងជួសជុលកុដិ ០១ខ្នង បណ្តោយ ១៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ធ្វើពីបេតុង អស់ទឹកប្រាក់ ៥០៥០$ និងបាន កសាងបង្គោលភ្លើង លំអរទីវត្តចំនួន ៣៥ដើម ចំណាយថវិកាអស់១៧៥០$ សរុបថវិកាសាងសង់ខាងលើ ៤០១៧៧$ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles