(កូរ៉េខាងត្បូង)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ជាក់ថា អ្នកស្លាប់កើនឡើងដល់ ១៨នាក់ និងបាត់ខ្លួន ២៧៨នាក់ ក្នុងហេតុការណ៌ក្រឡាប់ នាវាដឹកសិស្ស នេះបើតាមព័ត៌មាន CNN ចេញផ្សាយនៅម៉ោង ១១៖៥០យប់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ ។
តាមការឲ្យដឹងពី កងទ័ពជើងទឹក កូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះចំនួន ២៩គ្រឿង និង នាវាជួយសង្គ្រោះចំនួន ១៧១ គ្រឿង បាននឹងកំពុងជួយសង្គ្រោះ និងរកស្វែងជនរងគ្រោះ។