បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ បុរស និងស្រ្តី២នាក់ នៅតំបន់ផ្សេងគ្នា បានស្លាប់ ដោយសារតែ រន្ទះបាញ់ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ដោយមួយករណី នៅស្រុកភ្នំស្រុក និងមួយករណីទៀត នៅក្រុងប៉ោយប៉ែត ។
មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ករណីបាតុភូត រន្ទះបាញ់ទី១ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិភាស ឃុំប៉ោយចារ ស្រុកភ្នំស្រុក បណ្តាលឲ្យស្រ្តីម្នាក់មាន ឈ្មោះ យី អ៊ិន អាយុ៤០ឆ្នាំ ស្លាប់ភ្លាមៗ ។ ការស្លាប់របស់ស្រ្តី រងគ្រោះ បានទៅចោលប្តីមាន ឈ្មោះ ស្រិប សិង អាយុ៤២ឆ្នាំ មាន កូន៣នាក់ (ប្រុស២នាក់ស្រីម្នាក់) ។
បើតាមន្រ្តី នគរបាល បានបន្តទៀតថា ហេតុការណ៍នេះបានកើតឡើង ខណៈស្រ្តីរងគ្រោះ កំពុងនៅក្រោមផ្ទះ ហើយបាតុភូត មួយនេះ បានបណ្តាលឲ្យ ងាប់ឆ្កែ១ក្បាល និងមាន់១ក្បាលផងដែ
ដោយឡែក នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឯណោះវិញ ក៏មានហេតុការណ៍ រន្ទះបាញ់សម្លាប់មនុស្សផងដែរ ដែលបានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។
បាតុភូតធម្មជាតិមួយនេះ បានកើតឡើង នៅចំណុចតារាងបាល់ ក្នុងភូមិព្រៃព្រិច ។ មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពបុរសរងគ្រោះមាន ឈ្មោះ សាយ រៃយា ហៅចយ អាយុ២៥ រស់នៅក្រុមទី១ ភូមិព្
ក្រោយការចុះទៅពិនិត្យ កោសល្យវិច័យ របស់កម្លាំងសមត្ថកិច្ច ជំនាញ សពជនរងគ្រោះ ទាំង២នាក់ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។
ជាមួយគ្នានេះ ដោយសារតែភ្លៀងលាយខ្យល់ យ៉ាងខ្លាំង បានបណ្តាលឲ្យតំបន់ មួយចំនួន ត្រូវបានជន់លិច ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងមានវិធានការណ៍ជួយ នៅពេលមាន ហេតុការណ៍ បន្ទាន់ណាមួយ៕