ភ្នំពេញ, ស៊ិនហួ៖ មន្រ្តីជាន់ខ្ពស់មួយរូប របស់មូលនិធិរូបីយប័ណ្ណអន្តជាតិ (IMF) នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្ យប្រទេសនៅអាស៊ី ត្រូវពង្រីកការបណ្តាក់ទុន និងការធ្វើពាណិជ្ជកម្ម ដើម្បីឲ្យដំណើរការ ស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ មានភាពច្បាស់លាស់ និងដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍។
នៅក្នុងកិច្ចប្រជុំកំពូល អាស៊ីបូព៌ានៅរាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា នាយកគ្រប់គ្រងរង IMF លោក ណៅយូគី ស៊ីណូហារ៉ា បានសម្តែងសុទិដ្ឋិនិយម អំពីវិវត្តន៍សេដ្ឋកិច្ច នៅអាស៊ី ប៉ុន្តែលោកក៏បាន ចង្អុលបង្ហាញថា អាស៊ីនៅតែប្រឈមមុខ នឹងគ្រោះថ្នាក់ ដែលជាអន្ទាក់មួយ នៅពាក់កណ្តាលផ្លូវ កម្រិតរីកលូតលាស់ យឺតយ៉ាវនៃសេដ្ឋកិច្ច ប្រជាជនវ័យចំណាស់ និងធ្វើឲ្យតុល្យភាពឡើងវិញ។
លោកបានបន្តថា ប្រទេសនៅអាស៊ី គួរតែធ្វើការពង្រីកពាណិជ្ជកម្ម និងការបណ្តាក់ទុន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍។
ក្នុងការដើរតួនាទី របស់ប្រទេសចិន ការពង្រីកទីផ្សារអតិថិជនចិន បាននាំមកនូវផលប្រយោជន៍ យ៉ាងធំធេង សម្រាប់ប្រទេសជាដៃគូ ពាណិជ្ជកម្ម ដែលនឹងជួយទ្រទ្រង់ សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងនាំមកនូវឱកាសយ៉ាងធំ សម្រាប់ប្រទេសនៅអាស៊ី ផ្សេងទៀតផងដែរ៕