Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សន្តិសុខគំរូ លោក ហោ ម៉ៅ ធ្លាក់ខ្លួនឈឺជាទម្ងន់ និងអំពាវនាវ ស្វែងរកជំនួយ

$
0
0

ភ្នំពេញ៖ យកដៃទាញស្មាកូនស្រីពៅ ជាមួយការ បន្លឺសសំឡេង ខ្សាវៗតិចៗ លាយលំដោយទឹកភ្នែក ផ្តាំផ្ញើ ដែលស្រឡាញ់ និងគាំទ្រ អោយជួយឧបត្ថម្ភ ដល់គ្រួសារគាត់ផង បន្ទាប់ពីប៉ុន្មាននាទីក្រោយពេល លោក ហោ ម៉ៅ បានវិលមុខដួលសន្លប់ ខណៈកំពុងអង្គុយ ដាំបាយនៅផ្ទះ កាលពីវេលាម៉ោងប្រហែល០៦ល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤នេះ។

អ្នកស្រី ហោ ស្រីនី ដែលជាកូនស្រីពៅលោក ហោ ម៉ៅ បានរៀបរាប់ថា ពីរទៅបីថ្ងៃហើយ មុនពេលកើតហេតុ ឪពុករបស់ខ្លួន ចេះតែវិលមុខ ឈឺក្បាល ចុកកញ្ចឹងក និងទឹកមុខឡើងខ្មៅស្លេកស្លាំង ខុសពីធម្មតា ហើយខ្លួនបានជំរុញអោយទៅពេទ្យ តែឪពុក បានប្រាប់ខ្លួនវិញថា “អញ់មិនអីទេ គ្រាន់តែឈឺបន្តិចបន្តួច ជារឿងធម្មតាទេ”។

នៅម៉ោង៦ល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ អ្នកនៅក្បែផ្ទះលោក ហោ ម៉ៅ បានលឺសម្លេងប្រាវ ខាងមុខផ្ទះ ស្រាប់តែឃើញលោក ហោ ម៉ៅ ដួលទៅនឹងដី ស្តូកស្តឹង បាត់មាត់បាត់ក។ ដោយឃើញបែបនេះ ក្រុមគ្រួសារក៏បានបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដើម្បី សង្គ្រោះបន្ទាន់។ ក្រោយសង្គ្រោះអស់១យប់ និង១ព្រឹក ទើបគាត់អាចនិយាយបានខ្លះៗ តែមិនច្បាស់ និងកំរើកខ្លួននិងជើងបានតែម្ខាង ហើយម្ខាងទៀត កំរើកបានតិចៗ។ ដោយខ្វះថវិកា ក្រុមគ្រួសារ ក៏បានបញ្ជូនលោក ហោ ម៉ៅ ទៅព្យាបាលនៅមន្ទីពេទ្យសម្តេចឪ បន្តទៀត នៅម៉ោង១១និង៣០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤។

អ្នកគ្រួពេទ្យម្នាក់ ដែលជាអ្នកពិនិត្យជំងឺផ្ទាល់អោយលោក ហោ ម៉ៅ នៅពេទ្យសម្តេចឪ បានប្រាប់អោយដឹងថា លោក ហោ ម៉ៅ មានជំងឺលើស ឈាមធ្ងន់ធ្ងរ សំពាធឈាមខ្ពស់បណ្តាលអោយប៉ះពាល់ដល់សរសៃឈាមខួរក្បាល និងបណ្តាលឱ្យដឹងខ្លួន ម្ខាងមិនអាចកំរើកបាន បន្ទាប់ពីគាត់បានដួលទៅនឹងដី។

ដោយមើលឃើញពីការលំបាក ក្នុងជីវភាព ដ៏ក្រលំបាកនេះ លោក ប៊ុត ភីន ជំនួយការលោក ឌី វិជ្ជា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តស្វាយរៀង បានពាំនាំថវិកាមនុស្សធម៌របស់ លោកឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ាណា ទៅជួយសម្រាប់ថ្លៃព្យាបាល ទាំងអស់ នៅមន្ទីរពេទ្យរុស្សី និងជួយសម្រាប់ការចំណាយ នៅមន្ទីរពេទ្យ សម្តេចឪទៀត។

នេះសបញ្ជាក់ថា លោកនិងលោកស្រី មានការគិតគូរយ៉ាងយកចិត្តទុកដាក់ ទៅដល់ជនគ្រប់រូប ដែលបានជួប ការលំបាក និងខ្វះខាត ពិសេសគឺសកម្មភាពយកចិត្តទុកដាក់ បំពេញតួនាទី ធ្វើចរាចររបស់លោក ហោ ម៉ៅ ត្រូវបានគេទទួលស្គាល់ គ្រាប់ទីកន្លែង។

សកម្មភាពមនុស្សធម៌នេះ គឺជាវប្បធម៌ចែករំលែកមួយ ដែលនាំអោយប្រជាជនខ្មែរ គ្រប់រូបស្រឡាញ់ពេញចិត្តជាខ្លាំង។

សូមបញ្ជាក់ថា លោក ហោ ម៉ៅ មាន អាយុ ៥២ឆ្នាំ ជាមន្រ្តីសន្តិសុខខណ្ឌមានជ័យ រស់នៅក្នុងភូមិ ដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌមាន ជ័យ ពោលគឺតាមបណ្តោយច្រាំងទន្លេខាងជើង ស្ពានព្រះមុនីវង្ស។ បច្ចុប្បន្ន រស់នៅលើផ្ទះ ដែលមានទំហំ ៣ គុណនឹង៤ម៉ែត្រ ជាមួយនឹងភរិយាឈ្មោះ លេង សុវ៉ាន អាយុ ៥៤ ដែលមានជំងឺប្រចាំកាយ ថែមទាំង ពិការមួយចំហៀងខ្លួនទៀត រយៈពេល៦ឆ្នាំមកហើយ ព្រមទាំងចៅអាយុ ១៤ឆ្នាំម្នាក់ផងដែរ។ រូបគាត់ និងភរិយាបានចាប់ដៃគ្នា កសាងជីវិត ដ៏លំបាកមួយនេះ តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ដោយបានកូនចំនួន៥នាក់ តែពេលនេះ កូនៗបានបែកចេញទៅរស់នៅរៀងៗខ្លួនអស់ហើយ ហើយពួកគេ ក៏មិនសូវ ជាមានជីវភាព ប្រសើរអីដែរ ព្រោះគាត់ក៏គ្មានអ្វីជាដុំកំភួន ផ្តល់ឲ្យកូនៗគាត់នោះទេ។ ជារៀងរាល់ថ្ងៃរូប គាត់បានចេញ ទៅធ្វើការចាប់ពីម៉ោង៦ព្រឹក ហើយពេលថ្ងៃឡើង ត្រឡប់មកហូបបាយ បោក គក់ខោអាវ និងមើលថែទាំប្រពន្ធហើយ ទើបត្រឡប់ទៅធ្វើការវិញ។ កាលពីឆ្នាំ១៩៨៥ រូបគាត់បានធ្វើជាកងជីវពល ហើយនៅឆ្នាំ២០០៥ រូបគាត់ បានចូលធ្វើជាសន្តិសុខ ខណ្ឌមានជ័យ ហើយត្រូវសាលាខណ្ឌ ចាត់មកឲ្យបំពេញការងារ នៅលើផ្លូវបំបែក ជា៤ លូ៥នេះតែម្តងទៅ។ នៅដើមឆ្នាំ២០១៤នេះ លោក ហោ ម៉ៅ ត្រូវបានឈប់សំរាកពីការងារ ដោយសារបញ្ហាសុខភាព។

ក្រៅពីចំណាយព្យាបាល លោក ហោ ម៉ៅ ត្រូវការថវិកាជាចាំបាច់ សម្រាប់ថ្មាំពេទ្យ ព្យាបាលប្រពន្ធរបស់គាត់ ការហូបចុក និងចំណាយផ្សេងៗ។ បើបងប្អូន ចង់ជួយឧបត្ថម្ភ ដល់គ្រសារលោក ហោ ម៉ៅ សូមទំនាក់ទំនងទៅលេខទូរស័ព្ទ គាត់ផ្ទាល់ ដោយបច្ចុប្បន្ន កូនស្រីពៅគាត់ជាអ្នកកាន់ គឺលេខ ០៩២ ៩៦ ៨១១០៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>