Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប៉ះទង្គិច មួយប្រាវ ក្បែរស្ពាននាគ រវាង កម្លាំងសន្ដិសុខ និងក្រុមបាតុករ រងរបួស ២ -៣នាក់

$
0
0

-ម៉ូតូ ១គ្រឿង របស់អ្នក យកព័ត៌មាន គេហទំព័រ សប្បាយ ត្រូវក្រុមសកម្មជន វាយកម្ទេចចោល
-គណបក្សទាំងពីរ អាចត្រូវរ៉ូវគ្នា និង ចុះកិច្ចព្រមព្រៀងរួម មុនការបោះឆ្នោត
ភ្នំពេញ ៖ ភាពតានតឹង រហូតដល់គប់ដុំ ថ្មដាក់គ្នា ទៅវិញទៅមករវាងក្រុមប្រជា ពលរដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិនិង ក្រុមយុវជន ជាមួយក្រុមកម្លាំងសន្ដិសុខ សាលាខណ្ឌដូនពេញ និងសមត្ថកិច្ចមួយ ចំនួនទៀត បានកើតឡើងមួយប្រាវ នៅ ខាងកើតស្ពាននាគ ក្បែរទីលានប្រជាធិប តេយ្យ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០១៤ ។

ប្រភពព័ត៌មានពីសន្ដិសុខ សាលាខណ្ឌ ដូនពេញ និងសេចក្ដីរាយការណ៍នានា ពី កន្លែងកើតហេតុបានឱ្យដឹងថា ក្រុមប្រជា ពលរដ្ឋ ក្រុមសកម្មជនដែលដឹកនាំដោយ ក្រុមយុវជនរបស់គណបក្សសង្គ្រោះជាតិ ប្រមាណជាង ១០០នាក់ បានទៅប្រមូលផ្ដុំ គ្នា នៅក្បែរស្ពាននាគ ក្នុងគោលបំណងចង់ បញ្ចេញមតិ និងចង់ជួបជុំគ្នានៅក្នុងបរិវេណ ទីលានប្រជាធិបតេយ្យ ។

ប៉ុន្ដែ ពួកគេទាំង នេះ បានត្រឹមតែប្រមូលផ្ដុំគ្នានៅក្បែរស្ពាន នាគ ខណៈដែលកម្លាំងសន្ដិសុខខណ្ឌដូន ពេញ និងកម្លាំងសមត្ថកិច្ចជាច្រើននាក់ត្រូវ បានដាក់ពង្រាយការពារ នៅក្នុងបរិវេណ និងជុំវិញទីលានប្រជាធិបតេយ្យ អមដោយ បន្លាលួស និងរបាំងការពារ ។

សេចក្ដីរាយការណ៍បានបន្ដថា ខណៈ ដែលពួកគេកំពុងតែប្រមូលផ្ដុំគ្នានោះ ស្រាប់តែពួកគេបានគប់ដុំថ្ម ទៅលើក្រុម សន្ដិសុខ របស់សាលាខណ្ឌដូនពេញ ធ្វើឱ្យ ស្ថានការណ៍ទូទៅនៅទីនោះ ចាប់ផ្ដើមកើត ឡើង រវាងភាគីទាំងពីរ ។ ភាពតានតឹងនេះ បានបង្ខំឱ្យអាជ្ញាធរ និងសមត្ថកិច្ចសម្រេច បិទចរាចរណ៍ជាបណ្ដោះអាសន្ន នៅកំណាត់ ផ្លូវព្រះនរោត្ដម លើស្ពាននាគ ។

សេចក្ដីរាយការណ៍បានបន្ដទៀតថា ដោយសារតែការគប់ដុំថ្ម ស្រោចដូចទឹក ភ្លៀង ទៅលើក្រុមសន្ដិសុខ សមត្ថកិច្ចនោះ បានបង្ខំឱ្យក្រុមសន្ដិសុខ យកដុំថ្មគប់ត្រឡប់ ទៅវិញ និងចាប់ផ្ដើមបំបែកការប្រមូលផ្ដុំ គ្នាខុសច្បាប់ បណ្ដាលឱ្យមានអ្នករងរបួស ២-៣នាក់ក្នុងនោះក៏មានព្រះសង្ឃឯករាជ្យ ផងដែរ ។

ក្រោយពីមានការបំបែកពីសំ ណាក់កម្លាំងសន្ដិសុខ និងកម្លាំងសមត្ថកិច្ច ទៅលើក្រុមសកម្មជន និងប្រជាពលរដ្ឋទាំង នោះ បានធ្វើឱ្យស្ថានភាពទូទៅធូរស្រាល ឡើងវិញ គិតត្រឹមវេលាម៉ោង ៥ល្ងាចថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៤ ប៉ុន្ដែ ក្រុមតវ៉ា នៅតែមានការជួបជុំគ្នា ប៉ុន្ដែ នៅឆ្ងាយពី ស្ពាននាគ ។

ក្រុមប្រជាពលរដ្ឋ និងសកម្មជនវាយ បំផ្លាញម៉ូតូ អ្នកយកព័ត៌មាន គេហទំព័រ សប្បាយ

ម៉ូតូរបស់លោក ឌីណា អ្នកយក ព័ត៌មាន ឱ្យគេហទំព័រ សប្បាយ សប្បាយ ១គ្រឿង ម៉ាកស្កុបពី ត្រូវបានក្រុមប្រជាពលរដ្ឋ និង សកម្មជនវាយកម្ទេចចោល ខណៈដែលពួក គេ បាននិងកំពុងប្រឈម មុខជាមួយកម្លាំង សន្ដិសុខ និងកម្លាំងសណ្ដាប់ធ្នាប់ នៅខាង កើតស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា លោក ឌីណា បានជិះម៉ូតូទៅ យកព័ត៌មានពីទិដ្ឋភាព ជាក់ស្ដែង នៅក្បែរ ទីលានប្រជាធិបតេយ្យ ហើយចតម៉ូតូរបស់ ខ្លួន ដោយចាក់សោរជាប់នៅខាងកើត ស្ពាន នាគ ស្រាប់តែការប្រឈមមុខដាក់គ្នារវាង ក្រុមសកម្មជន និងកម្លាំងសមត្ថកិច្ចបាន កើតឡើង នាំឱ្យប្រជាពលរដ្ឋ និងសកម្មជន ទាំងនេះទៅវាយបំផ្លាញម៉ូតូរបស់លោក ឌីណា ចោល បណ្ដាលឱ្យរងការ ខូចខាតស្ទើ ទាំងស្រុង ។នេះជាសកម្មភាពធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិយកព័ត៌មានមួយករណីទៀតហើយ ដែលបង្កឡើង ដោយក្រុមសកម្មជន និង ប្រជាពលរដ្ឋទាំងនោះ ។

យ៉ាងណាក៏ដោយ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃដដែលនេះ ស្ថាន ការណ៍ទូទៅ នៅលើស្ពាន និងខាងកើត ស្ពាននាគ បានធូរស្រាល ខណៈ ដែលកម្លាំង សមត្ថកិច្ច បានបំបែកក្រុមសកម្មជន និង ប្រជាពលរដ្ឋ ដែលចង់ប្រមូលផ្ដុំខុសច្បាប់ នៅក្បែរទីលានប្រជាធិបតេយ្យនោះ ។

គណបក្សទាំងពីរ អាចត្រូវគ្នានិងចុះកិច្ច ព្រមព្រៀងរួម មុនបោះឆ្នោត ក្រុមប្រឹក្សា

ប្រភពព័ត៌មាន ដែល គួរឱ្យទុកចិត្ដ ប៉ុន្ដែ មិនទាន់អាចយកជាផ្លូវការ បាននោះបានឱ្យ ដឹងថា គណបក្សប្រជាជនកម្ពុជា ដែលមាន៦៨ អាសនៈ ក្នុងរដ្ឋសភានិងគណបក្សសង្គ្រោះ ជាតិ ដែលមាន ៥៥អាសនៈ ក្នុងរដ្ឋសភា នោះ អាចនឹងត្រូវគ្នាមុនការបោះឆ្នោត ជ្រើស រើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ដ ស្រុក ខណ្ឌ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។

ប្រភពព័ត៌មានខាងលើ បានឱ្យដឹងទៀត ថា គណបក្សទាំងពីរអាចឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងរួមមួយផងដែរ នៅមុន ការបោះឆ្នោត នាពេលខាងមុខនេះ ។

បើតាមប្រភពព័ត៌មានដដែលនេះ ការ ត្រូវរ៉ូវគ្នា ដែលអាចកើតឡើងនៅមុនការ បោះឆ្នោតនេះ ក៏ព្រោះតែមេដឹកនាំគណបក្ស ទាំងពីរបានឯកភាពគ្នា កាលពីចុងសបា្ដហ៍ កន្លងទៅនេះ ប៉ុន្ដែ គេមិនទាន់ដឹងថា មាន ការឯកភាពគ្នាលើចំណុចអ្វីខ្លះនោះទេ មាន តែរង់ចាំមើលបន្ដទៀត ។

ប្រភពព័ត៌មានបានបន្ដទៀតថា បើសិន ភាគីទាំងពីរ ពុំមានការឯកភាពគ្នាលើចំណុច ណានោះខាងសមាជិកក្រុមប្រឹក្សារបស់ គណបក្សសង្គ្រោះជាតិ ក៏គ្មានសិទ្ធិចូលរួម បោះឆ្នោតនោះឡើយ ។

នៅវេលាម៉ោងប្រមាណ ៦៖១០នាទីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច បានរើបន្លាលួស ពីលើស្ពាននាគ ដើម្បីបើកចរាចរណ៍ឡើងវិញ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>