ភ្នំពេញ : នៅព្រឹកថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤ នៅទី ស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ច្បារអំពៅទី១ បានធ្វើពិធីសំណេះសំណាល ជាមួយអង្គបោះឆ្នោត និង សកម្មជនទាំងអស់ ក្នុងសង្កាត់ ក្នុងគោលបំណង ដើម្បី ពង្រឹងក្នុងពេលយុទ្វការឃោសនា បោះឆ្នោតថ្នាក់រាជធានី ខេត្ត នាពេលដ៏ខ្លីខាងមុខ ក្រោមវត្តមានរបស់លោក ស្រី ឡោក ខេង តំណាងរាស្ត្រ និង ជាក្រុមការងារចុះជួយខណ្ឌមានជ័យ ដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិការ ទាំងក្នុងអង្គពិធីទាំងមូល។
នាឱកាសនោះ លោកស្រី ឡោក ខេង បានមានប្រសាសន៍ថា ក្នុងនាមលោកស្រីជាក្រុមការងារ បានមកជួប សំណេះសំណាលជាមួយបងប្អូនសកម្មជន និងអង្គបោះឆ្នោត ទាំងអស់នៅទីនេះ ក្នុងគោលបំណងសូមឲ្យបង ប្អូនយកចិត្តទុកដាក់ក្នុងការជួយឃោសនា សម្រាប់ការបោះឆ្នោតថ្នាក់ក្រុមប្រឹក្សារាជធានី-ខេត្ត ដើម្បីធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានលោក បានយល់អំពីអ្វីដែលមានសារ: សំខាន់នាពេលបោះឆ្នោតដ៏ខ្លីខាង មុន និងដើម្បីជៀសវាងនៅការឃោសនាបោកប្រាស់ពី ជនក្រុមអគតិប្រឆាំង ដែលតែងតែឃោសនាកេងយក ចំណេញពីគណបក្សរបស់យើង មួយវិញទៀតបងប្អូនមានតួនាទីសំខាន់ក្នុងការវាយបកភ្លាមៗ ឲ្យបានទាន់ពេល វេលានៅសកម្មភាពរបស់បក្សប្រឆាំង។
លោកស្រីបានបន្ថែមថា ភារកិច្ចរបស់បងប្អូនមានលក្ខណ:ដ៏ធ្ងន់ធ្ងរ ណាស់សម្រាប់ជួយគណបក្សរបស់យើង និង ប្រឈមមុខ២៤ម៉ោងលើ២៤ជាមួយ និងបក្សប្រឆាំងនៅថ្នាក់មូលដ្ឋាន ជាពិសេសនៅការឆ្នោតនាពេលដ៏ខ្លីខាងមុននេះ។
ជាមួយគ្នានោះដែរ លោក ពៅ ហួត តំណាងឲ្យអង្គបោះឆ្នោត នៅសង្កាត់ច្បារអំពៅទី១ បានប្តេជ្ញាចិត្ត នាំគ្នាទៅ បោះ ឆ្នោត និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតជូនក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ ព្រមទាំង នាំគ្នា ទៅបោះឆ្នោត ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ៕