ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ នៅម៉ោងប្រមាណជា៥ ល្ងាចថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៤នេះ បានដឹកនាំសកម្មជនរបស់ខ្លួនឃោសនារក សំឡេងឆ្នោតនៅក្នុង ខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ ខណៈលោក សម រង្ស៊ី និងលោក កឹម សុខា ដើររកសំឡេងឆ្នោតនៅខេត្តក្រចេះ។
លោក យឹម សុវណ្ណ បានដឹកនាំសមាជិករបស់ខ្លួនជិះរថយន្ត និងម៉ូតូនៅតាមបណ្តាផ្លូវមួយចំនួន ជាពិសេស នៅក្បែរទីលានប្រជាធិបតេយ្យ ប៉ុន្តែលោកមិនបានដឹកនាំ សកម្មជនឆ្ពោះទៅទីលានប្រជាធិបតេយ្យ ខណៈ ដែលនៅទីនោះមានការដាក់កម្លាំង ការពារយ៉ាងតឹងរឹងពីសំណាក់កងកម្លាំង មានសមត្ថកិច្ចជាច្រើននាក់៕