Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បញ្ជូនខ្លួនជន សង្ស័យម្នាក់ ទៅតុលាការ ពីបទឆក់ ទូរស័ព្ទដៃគេ

0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បានចាប់បញ្ជូន ខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៤ ពីបទឆក់ ទូរស័ព្ទគេ ដែលជនសង្ស័យ បានប្រព្រឹត្ត កាលពីវេលាម៉ោង ១៩និង៣០នាទីល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រួចគេចខ្លួនបាត់ ត្រូវបាន កម្លាំងអាវុធហត្ថ ស្រុកស្រាវជ្រាវ និងឃាត់ខ្លួន បានតាមពាក្យបណ្តឹង របស់ជនរងគ្រោះនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤ នាំយកមកសាកសួរ។

លោកអនុសេនីយ៍ឯក ឡាច ប្រុស នាយការិយា ល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា យោង តាមរបាយការណ៍ បញ្ជូនខ្លួនជនសង្ស័យ របស់កម្លាំងអាវុធ ហត្ថស្រុកកំរៀងរួចមក ការិយាល័យ ជំនាញ ខេត្តបាន សាកសួរបន្ថែមទើបដឹងថា ជនសង្ស័យឈ្មោះ សៀង ដារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំ នៅមិនពិតប្រាកដ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ម៉ាកអាយ ហ្វូនហ្វ័រអេស ១គ្រឿង ពីជនរងគ្រោះឈ្មោះ វ៉ែន សុខលី ភេទស្រីអាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅភូមិកើតហេតុខាងលើ ខណៈជនរងគ្រោះ កំពុងឈរនិយាយ ទូរស័ព្ទ ។ ក្រោយ ពីបាន ធ្វើសកម្មភាព ហើយជនសង្ស័យ បានយកទូរស័ព្ទនេះ លក់ទៅឲ្យមនុស្សផ្សេង ទៀត ក្នុងតម្លៃ២០ម៉ឺនរៀល ហើយគេចខ្លួនបាត់ ។ លុះដល់វេលាម៉ោង១៥រសៀលថ្ងៃទី៤ ខែមេសា កម្លាំង បានទៅសាកសួរ អ្នកទទួលទិញទូរស័ព្ទចោរ គេក៏បាន ប្រគល់ទូរស័ព្ទនោះឲ្យមក សមត្ថកិច្ចវិញ រួចបន្តតាមចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចឆក់ទូរស័ព្ទ របស់ជនរងគ្រោះពិតប្រាកដមែន រួចយកទៅលក់ ឲ្យគេបានលុយហើយគេច ខ្លួនបាត់ លុះ២ថ្ងៃក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ខ្លួនទៅតុលាការ ខេត្តដើម្បី ចាត់ការតាមច្បាប់ ។ ចំណែកទូរស័ព្ទ ដែល រឹបអូស បានសមត្ថកិច្ច បានប្រគល់ឲ្យទៅម្ចាស់ខ្លួនវិញ អស់ហើយ។


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images