Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សេដាក នឹងជ្រើសរើស កសិករឆ្នើម ប្រចាំឆ្នាំ ២០១៣

$
0
0

ភ្នំពេញ៖ អង្គការសេដាក នឹងរៀបចំសិក្ខាសាលា ស្តីពីការជ្រើស រើសកសិករឆ្នើម ក្នុងការអនុវត្តន៍បច្ចេកទេស ប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ ប.វ.ស ប្រចាំឆ្នាំ ២០១៣ នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CJCK) ដោយមានអ្នកចូលរួម សរុបប្រមាណ ៧៥នាក់ ដែលរួមមាន តំណាងកសិករមកពី ១២ខេត្ត តំណាងមន្ទីរកសិកម្មខេត្ត និងអ្នកធ្វើការពាក់ព័ន្ធដ៏ទៃទៀត។


ដើម្បីចូលរួមចំណែក លើកទឹកចិត្តដល់កសិករ ក្នុងការលើកស្ទួយការអភិវឌ្ឍន៍ ដោយអាស្រ័យខ្លួនឯង សេដាកតែងតែរៀបចំឱ្យមានរង្វាន់លើកទឹកចិត្ត ដល់កសិករ ឆ្នើម ដែលបានអនុវត្តបច្ចេកទេសកសិកម្ម តាមគោលការណ៍ធម្មជាតិ។ សម្រាប់ឆ្នាំ ២០១៣ អង្គការសេដាក បានរៀបចំឱ្យមានពានរង្វាន់ សម្រាប់កសិករ ដែលធ្វើ ស្រែតាមប្រព័ន្ធប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ (ប.វ.ស) បានល្អជាងគេ ដែលមាន៣ចំណាត់ថ្នាក់ដូចខាងក្រោម៖
១. ចំណាត់ថ្នាក់លេខ ១ នឹងទទួលបាន មេគោចំនួន ៣ ក្បាល
២. ចំណាត់ថ្នាក់លេខ ២ នឹងទទួលបាន មេគោចំនួន ២ ក្បាល
៣. ចំណាត់ថ្នាក់លេខ ៣ នឹងទទួលបាន មេគោចំនួន ១ ក្បាល។

បន្ទាប់ពីបានប្រកាសជាផ្លូវការ ចាប់ពីខែមិថុនា ឆ្នាំ ២០១៣ មក មានកសិករចំនួន ៧៣៥នាក់ មកពី ១២ ខេត្ត និង៤៣ស្រុក ស្ថិតក្នុង ១៤១ឃុំ និង ២៧២ភូមិ បានដាក់ ពាក្យចូលរួមប្រកួតប្រជែង។

ប្រធានអង្គការសេដាក បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ដោយសុទិដ្ឋិនិយមថា “ ការប្រកាសនូវជ័យលាភីកសិករឆ្នើម ប.វ.ស ប្រចាំឆ្នាំ ២០១៣នេះ នឹងចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ត ដល់កសិករអ្នកធ្វើស្រែ ឲ្យចូលរួមអនុវត្តប្រព័ន្ធប្រពលវប្បកម្ម កសិកម្ម តាមគោលការណ៍ធម្មជាតិ ឲ្យបានកាន់តែច្រើន ដើម្បីនិរន្តរភាពនៃមុខរបរកសិកម្ម ” ៕


Viewing all articles
Browse latest Browse all 8042

Trending Articles