Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិចារណកថាៈ មន្រ្តីប្រព្រឹត្ត ខុសត្រូវ ទទួលទោស តាមច្បាប់

$
0
0

កន្លងមកអង្គភាព ប្រឆាំងអំពើពុក រលួយដែលមានលោក ឱម យ៉ិនទៀង ជាប្រធានធ្លាប់បាន ចាត់វិធាន ការតាម ច្បាប់លើមន្រ្តីពុក រលួយជា ច្រើននាក់មកហើយដែលក្នុងនោះរួមមានព្រះរាជអាជ្ញា ចៅក្រម ក្រឡាបញ្ជី មន្រ្តីពន្ធដារ និង មន្រ្តីនគរបាលផងដែរ ។ ចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ ចំពោះមន្រ្តី ដែលប្រព្រឹត្តខុសច្បាប់ ត្រូវបានមជ្ឈដ្ឋាននានា គាំទ្រយ៉ាងខ្លាំងដោយហេតុថា នៅក្នុងគោល ការណ៍កែទម្រង់ ស៊ីជម្រៅ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក៏មានវិធានការ លុបបំបាត់អំពើពុក រលួយប្រកប ដោយប្រសិទ្ធភាពផងដែរ ។ សម្តេចប្រមុខរាជរដ្ឋាភិបាល ធ្លាប់បានព្រមានឲ្យមន្រ្តី រាជការងូតទឹក សំអាតខ្លួន និងឆ្លុះ កញ្ចក់មើល មុខខ្លួនឯង ហើយបញ្ឈប់នូវការ ប្រព្រឹត្តអំពើទាំងឡាយ ដែលបំពានច្បាប់ ប៉ុន្តែមន្រ្តីមួយចំនួននៅតែផ្គើន នឹង អនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ហើយធ្វើអ្វីៗស្រេចតែអំពើចិត្ត ដើម្បីផលប្រយោជន៍ ផ្ទាល់ខ្លួនដោយគ្មាន សេចក្តីអៀនខ្មាស និងមិនខ្វល់ពីគោល នយោបាយកែទម្រង់ ស៊ីជម្រៅនោះទេ ។

ជាក់ស្តែងលោក ហ៊ុន ភី ក្រោយពេលឡើងកាន់តំណែង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីជំនួសលោក សូ សុខ រួចមកក៏បានសម្រុកស៊ីញ៉េប្លង់ កម្មសិទ្ធិដីសាធារណៈ របស់រដ្ឋមិនប្រក្រតីស្រេចតែអំពើ ចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដូចជា ដីតំបន់ព្រែក ទប់បំពានលើ ស.ជ.ណ របស់លោករដ្ឋមន្រ្តី អឹម ឈុនលឹម ព្រម ទាំងស៊ីញ៉េចេញប្លង់កម្មសិទ្ធិ លើដីចិញ្ចើមផ្លូវ សាធារណៈសម្រាប់ធ្វើ សួនច្បារជាដើម ។ មន្រ្តីរាជការនៅខេត្តព្រះសីហនុ បានរិះគន់ថា ក្នុងនាមជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តព្រះសីហនុលោក ហ៊ុន ភី ធ្វើអ្វីៗនៅក្រោយឥទ្ធិ ពលរបស់អ្នកមានអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ លើសនេះទៅទៀតលោក ហ៊ុន ភី ធ្លាប់បានប្រព្រឹត្តអំពើ មិនប្រក្រតីជាច្រើនតាំងពីនៅធ្វើជាអនុប្រធានមន្ទីរៀបចំដែន ដីនគរូប នីយ កម្មមកម្ល៉េះដោយ សារអាងអ្នកមានអំណាច នៅពីក្រោយខ្នងរហូតជ្រេយកតំណែង ជាប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មយ៉ាងក្រអើត ក្រទម ហើយកំពុងតែធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន ។

ការប្រព្រឹត្តខុសច្បាប់របស់លោក ហ៊ុន ភី គឺការស៊ីញ៉េចេញប្លង់កម្មសិទ្ធិ លើដីតំបន់ព្រៃទប់ដែល ជាបឹងស្តុកទឹក សាបសម្រាប់ប្រើប្រាស់ នៅក្រុងព្រះសីហនុ បើទោះបីដីតំបន់នេះមាន ស.ជ.ណ ការពារ ចេញដោយរាជរដ្ឋាភិបាល និង លិខិតរបស់ក្រសួងដែនដីនគរូបនីយកម្មចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ យ៉ាងណាក៏ដោយ ។ អំពើរបស់លោក ហ៊ុន ភី គឺជាអំពើខុសច្បាប់ ដែលប្រជាពលរដ្ឋនៅទូទាំង ខេត្តព្រះសីហនុបានដឹង យ៉ាងច្បាស់ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធ មិនត្រូវមើលរំលងបញ្ហានេះទេ ហើយត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីជាការព្រមានកុំឲ្យ មន្រ្តីដទៃទៀតហ៊ានធ្វើអ្វី ៗស្រេចតែ អំពើចិត្តរបស់ខ្លួន ។ ដោយហេតុថា ការស៊ីញ៉េប្លង់កម្មសិទ្ធិលើដីតំបន់ព្រែកទប់ លើដីចិញ្ចើមផ្លូវសាធារណៈ សម្រាប់ធ្វើសួនច្បារ និងដីដំណាក់ស្តេចជាដើមគឺជារឿងមិនអាចអត់ឱនបានទេ ព្រោះជាការជាន់ឈ្លី ច្បាប់យ៉ាងកំរោល បំផុត ។ ជាមួយគ្នានេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធក៏ត្រូវវែកមុខមន្រ្តី មានអំណាច ដែលនៅពីក្រោយខ្នងលោក ហ៊ុន ភី ផងដែរ ហើយលោក ស្បោង សារ៉ាត អភិបាល ខេត្តព្រះសីហនុ អាចដឹងយ៉ាងច្បាស់ថា នរណាគឺជាខ្នងបង្អែករបស់លោក ហ៊ុន ភី ក្នុងការស៊ីញ៉េចេញប្លង់កម្មសិទ្ធិលើដី សាធារណៈរបស់រដ្ឋ ។

ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុមានការហួសចិត្តយ៉ាងខ្លាំងនៅពេលដឹងថាលោក ហ៊ុន ភី ស៊ីញ៉ចេញប្លង់ កម្មសិទ្ធិលើដីសាធារណៈរបស់ រដ្ឋនៅតំបន់ព្រែកទប់ឲ្យទៅឈ្មួញមានលុយ និងមន្រ្តីមានអំណាចមួយចំនួននៅក្នុងខេត្ត ព្រះសីហនុ ។ ប្រការនេះហើយដែលឈ្មួញមានលុយ និងមន្រ្តីមានអំណាចហ៊ានចាក់ដីលុបបឹងព្រែកទប់យកធ្វើជាកម្ម សិទ្ធិ ហើយកាត់ជាឡូត៍ៗលក់ដូរ យកលុយដាក់ហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួនយ៉ាងក្រអើតក្រទម ។ កាលជំនាន់ លោក សូ សុខ នៅធ្វើជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មខេត្តព្រះសីហនុ គឺលោកមិនស៊ីញ៉េ ចេញប្លង់កម្មសិទ្ធិលើ ដីសាធារណៈរបស់រដ្ឋនោះទេ ជាពិសេសដីតំបន់បឹងព្រែកទប់ដែលជាកន្លែង ស្តុកទឹកសាបសម្រាប់ប្រជាពលរដ្ឋប្រើ ប្រាស់ទូទាំងក្រុងព្រះសីហនុ ។ មានន័យថា លោក ហ៊ុន ភី បានប្រព្រឹត្តអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយមន្រ្តីដែលប្រព្រឹត្តខុសច្បាប់បែបនេះ ក្រសួងពាក់ព័ន្ធត្រូវតែចាត់វិធានការពិន័យរដ្ឋបាលដើម្បីជាការព្រមាន ហើយត្រូវបញ្ជូនទៅតុលា ការថែមទៀត ដើម្បីដាក់ទោសតាមផ្លូវច្បាប់ ។

មន្រ្តីរាជការនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ការស៊ីញ៉េចេញប្លង់កម្មសិទ្ធិលើដី សាធារណៈ របស់រដ្ឋដែលលោក ហ៊ុន ភី បានប្រព្រឹត្ត គឺអាចមានការឃុបឃិតជាប្រព័ន្ធ និងមានអំពើពុករលួយ យ៉ាងពេញបន្ទុកផងដែរ ទើបអ្វី ៗអាចប្រព្រឹត្តទៅដោយរលូន ។ ដូច្នេះអង្គភាពប្រឆាំង អំពើពុក រលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធានត្រូវ ស៊ើបអង្កេតជាបន្ទាន់ដើម្បីវែកមុខរកឲ្យឃើញថា ឈ្មួញមាន លុយ និងមន្រ្តី មានអំណាចណាខ្លះដែលពាក់ព័ន្ធជាមួយ រឿងអាស្រូវរបស់លោក ហ៊ុន ភី ។ អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ចាត់វិធានការលើមន្រ្តី ពុករលួយជាច្រើននាក់មក ហើយស្របទៅ តាមគោលនយោបាយកែទម្រង់ស៊ីជម្រៅ ហេតុនេះវិធានការទៅលើមន្រ្តីពុករលួយ និងមន្រ្តីប្រព្រឹត្តខុស ច្បាប់ក្នុងខេត្តព្រះសីហនុក៏ជារឿងមិនអាចមើលរំលងបានដែរ ។ បច្ចុប្បន្នរឿងអាស្រូវរបស់លោក ហ៊ុន ភី ត្រូវបានមន្រ្តី រាជការ និងប្រជា ពលរដ្ឋដឹងឮពេញខេត្តព្រះសីហនុ ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់ វិធានការទៅលើមន្រ្តីប្រព្រឹត្តខុសច្បាប់ ដើម្បីជាការព្រមានប្រកប ដោយប្រសិទ្ធភាព ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>